adverise with khmeread 378

ក្មេងប្រុស​អាយុ ១០ ម្នាក់នេះ​ដើរ​សុំ​ស្បែកជើង​គេ​បាន ៦០០ គូ​ក្នុងពេល​បី​ឆ្នាំ​រាល់ថ្ងៃ​កំណើត​! ចុងក្រោយ​ដឹងថា​ក្មេង​នេះ​ធ្វើ​អ្វី​ជាមួយ​ស្បែកជើង​នេះ​ទេ​?

    ​ក្មេងប្រុស​អាយុ ១០ ឆ្នាំ​រូបនេះ​បានធ្វើឱ្យ​សហគមន៍​ទាំងមូល​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ទង្វើ​របស់ខ្លួន​។​

​    ​រយៈ​បី​ឆ្នាំ​ហើយ​ដែល​ក្មេងប្រុស​វ័យ ១០ ឈ្មោះ Gunner Robinson បានសម្រេច​ចិត្ត​ដើរ​សុំ​ស្បែកជើង​គេ​ជំនួស​ឱ្យ​កាដូ​ក្នុង​ថ្ងៃកំណើត​ខ្លួន​នៅ​ថ្ងៃទី ១៥ ខែសីហា​។ រៀងរាល់​ស្បែកជើង​ទាំងអស់ គាត់​ប្រមូល​ត្រឡប់​យកទៅឱ្យ​ក្មេងៗ​ក្នុង​សហគមន៍ ដែល​គ្មាន​លទ្ធភាព​ទិញ​ស្បែកជើង​ថ្មី​សម្រាប់​ចូលរៀន​ឆ្នាំ​សិក្សា​ថ្មី​។ 

​    ​ឥឡូវ​ក្មេង​នេះ​ប្រមូល​ស្បែកជើង​កូនក្មេង​បាន​ជិត ៦០០ គូ​ហើយៗ​គាត់​មិនមាន​គម្រោង​ឈប់​នៅពេល​ណាមួយ​នោះទេ​។​

​    ​Gunner និយាយថា "​ខ្ញុំ​តែងតែ​ទទួលបាន​ស្បែកជើង​ថ្មី​សម្រាប់​ទៅ​សាលា ហើយ​ខ្ញុំ​ចង់ឱ្យ​ក្មេង​ដទៃទៀត​មាន​ដូច​ខ្ញុំ​ដែរ​"​។​

​    ​កាលពី​ថ្ងៃ​សៅរ៍​គាត់​បាន​ទិញ​ស្បែកជើង​ថ្មី ៣០ គូ​ទៀត​នៅ​ហាង Shoe Carnival តាមរយៈ​ប្រាក់​បរិច្ចាគ​ពីសា​លា Pender High School​។​

​    ​សម្រាប់ Gunner គឺ​មិន​ចង់បាន​មុខ​បាន​មាត់​អ្វី​ទាំងអស់​។ Gunner បាន​និយាយថា ខ្លួន​គ្រាន់តែ​ចូលចិត្ត​ជួយ​គេ​តែប៉ុណ្ណោះ​។​

​    ​គាត់​និយាយថា "​វា​បានធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍ល្អ​សម្រាប់​ក្មេង​ដទៃទៀត ពីព្រោះ​ពួកគេ​ទទួលបាន​ស្បែកជើង​ថ្មី​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​របស់​ពួកគេ​"៕

adverise with khmeread
ប្រភព៖ wwaytv3

មតិយោបល់