adverise with khmeread 57a9004f58a33 bfgbgfbfgb

កីឡាករ​កូរ៉េខាងជើង​ម្នាក់​សុំទោស​គីម ជុង​អ៊ុន​បន្ទាប់ពី​ប្រកួត​ចាញ់​ចិន​បាន​ត្រឹម​មេដាយប្រាក់​

    ​កីឡាករ Om Yun-Chool បានឈ្នះ​មេដាយមាស​នៅ​ទីក្រុង​ឡុង​ដ៍​ក្នុង​ឆ្នាំ ២០១២ ហើយ​បាន​អរគុណ​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ីល (Kim Jong-Il) សម្រាប់​ការគាំទ្រ​ខ្លួន​តាំង​ពីមុន​គាត់​ស្លាប់​។​

​    ​កាលពី​ឆ្នាំ ២០១២ លោក​បាន​និយាយថា "​មូលហេតុ​ចំពោះ​ភាព​រីកចម្រើន​របស់ខ្ញុំ និង​របៀប​ដែល​ខ្ញុំ​ឈ្នះ​មេដាយមាស​គឺ​ដោយសារ​បាន​ក្ដី​ស្រឡាញ់​ពី​មេដឹកនាំ​មហាអស្ចារ្យ គីម​ជុងអ៊ីល និង មហា​សម​មិត្ត គីម ជុង​អ៊ុន​"​។​

​    ​ប៉ុន្ដែ​ដោយ​ការ​ចាញ់​កីឡាករ​ចិន​ឈ្មោះ Long Qingquan ក្នុង​វិញ្ញាសា​លើក​អាល់​ទ័​រ លោក Yun-Chool ឆ្នាំនេះ​មាន​អារម្មណ៍​ថា​បានធ្វើឱ្យ​ប្រជាជន​មួយ​ប្រទេស​កុម្ម​នី​ស្ត​ឯកោ​នេះ​ខកចិត្ត​ទាំងអស់​។​

​    ​លោក Yun-Chool បាន​និយាយថា "​គាត់ (​គីម​ជុង​អ៊ុន​) នឹង​ជា​អ្នកជំរុញ​ទឹកចិត្ត​ខ្ញុំ​ជា​រៀងរហូត ហើយ​ខ្ញុំ​សុំទោស​ដែល​ខ្ញុំ​មិនអាច​សង​វិញ​នូវ​មេដាយមាស​នេះ​។ ខ្ញុំ​គិតថា ខ្ញុំ​មិនអាច​ក្លាយជា​វីរបុរស​សម្រាប់​ប្រជាជន​របស់ខ្ញុំ​ជាមួយ​មេដាយប្រាក់​នេះ​ទេ​"៕

adverise with khmeread
ប្រភព៖ Daily Star

មតិយោបល់