adverise with khmeread 1

ចូ អ៊ីនសង់ និង ចង់ វូសង់ ត្រៀមបង្ហាញមុខរួមគ្នាជាថ្មីក្នុងរឿង “The King”

          តារាភាព​យន្ត​កូរ៉េ ចូ អ៊ីនសង់ (Jo In Sung)និង​ ចង់ វូសង់ (Jung Woo Sung) នឹងធ្វើការងាររួម​គ្នា​ម្តងទៀត​ជាមួយនឹងគម្រោងភាពយន្តបន្ទាប់រឿង “The King” ។

អ្នក​ស្និទ្ធនឹងរឿងនេះ​បានអះអាងកាលពីថ្ងៃ​សៅរ៍​ថា វូសង់ បានបញ្ជាក់​ពី​ការ​​បង្ហាញមុខ​ក្នុងភាព​យន្ត​នេះ​ ហើយ​ការងារលម្អិត​បានបញ្ចប់ហើយដែរ។

          រឿង​ “The King” គឺនិយាយអំពី​រដ្ឋអាជ្ញា​ប្រកបដោយមហិច្ឆតា​ម្នាក់ ដែល​ប្រើ​ប្រាស់​សហសេវិក​​និង​មិត្តភក្តិ​របស់​ខ្លួន​​ដែល​ជា​សមាជិក​ក្រុម​អ្នកលេង​ ដើម្បី​ទាញយក​ប្រយោជន៍ផ្ទាល់ខ្លួន។

          នេះគឺជា​ភាព​យន្តលើក​ដំបូង​របស់ ចូ អ៊ីនសង់ ក្នុងរយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ចុង​ក្រោយនេះ ចាប់តាំង​ពី​តារាភាព​យន្តរូបនេះបានបង្ហាញ​មុខ​លើក​ចុងក្រោយ​ក្នុង​រឿង “A Frozen Flower” ។ ចំណែក ចង់ វូសង់ សម្តែង​ជា​រដ្ឋអាជ្ញានិងជារៀម​ច្បង​របស់ ចូ អ៊ីនសង់ ក្នុងរឿងនេះ។

          អ្នកគាំទ្រ​អន្ទះសាចង់ដឹងថា តើ​តារាភាព​យន្តរូបសង្ហាទាំងពីរ​រូប​នឹងសម្តែង​ជា​តួអង្គអាក្រក់បែបណា។ ចំណែកតារាស្រី អ៊ីម ស៊ូចង់ (Im Soo Jung) នឹង​សម្តែង​ជា​ប្រពន្ធ​របស់ អ៊ីនសង់។

        ក្រុមការងារ​ផលិត​រឿង “The King” សង្ឃឹមថា ដំណើរការជ្រើស​រើសតួ​សម្តែង​​នឹង​បញ្ចប់នាពេល​ឆាប់ៗនេះ ហើយនឹងចាប់ផ្តើម​ថត​នៅ​ដំណាច់ខែ​មក​រា​នេះ៕

adverise with khmeread

មតិយោបល់