adverise with khmeread Untitled 1

ស៊យនុះស៊យ! ចោរពីរនាក់គាស់ចំផ្ទះអាវុធហត្ថ តែសំណាងរត់រួចមួយ ដោយលួចយកទាំងកាំបិតកាប់សាច់ជ្រូក១ទៅជាមួយទៀត

    បាត់ដំបង់​ ៖ កម្លាំង​អាវុធហត្ថ​ក្រុង​បាត់ដំបងបាន​ចាប់បញ្ជូន​ជនសង្ស័យ​ម្នាក់ទៅ​តុលាការនៅ​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៦ បន្ទាប់ពីជនសង្ស័យ​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​ចំណុច​ក្រុមទី​០៨ ភូមិ​រំចេក​៣ សង្កាត់​រត​នៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​    លោក សំ វី​ឡុង មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង បាន​ឱ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុមទី​០៨ ភូមិរំចេក​៣ សង្កាត់​រត​នៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មាន​ក្រុម​ជនសង្ស័យ​២​នាក់ បានធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ ជនរងគ្រោះ​ឈ្មោះ ពែ​ល អមរា អាយុ​៣៧ ឆ្នាំ មុខរបរ​មន្ត្រី​អាវុធហត្ថ​។​

​    លោក​មេបញ្ជាការ​បា​នប​ន្ថែ​ម​ថា បន្ទាប់ពី​បានដឹង​ព័ត៌មាន​នេះហើយ កម្លាំង​ជំនាញ​បាន​ស្រាវ​ជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន បានជនសង្ស័យ​ម្នាក់​ឈ្មោះ លឹម ចិន្តា ហៅ​ដា អាយុ​៣២​ឆ្នាំ ចំណែក​បក្ខពួក​ម្នាក់ទៀត បាន​រត់​គេចខ្លួនបាត់​។​

    ​លោក​បាន​បញ្ជាក់ថា សម្ភារៈ​ដែល​បាត់បង់​មាន ទូរស័ព្ទ​១​គ្រឿង ម៉ាក ​iPhone, ក្រវិល​ប្លា​ទីន​២​គូ, ត្បូង​២​គ្រាប់ និង​កាំបិត​កាប់សាច់​ជ្រូក​១ផងដែរ​។ បើតាម​ឆ្លើយ​សារភាព របស់​ជនសង្ស័យ បញ្ជាក់ថា ខ្លួន​គ្រាន់តែ​ជា​អ្នកចូលរួម និង​មើលផ្លូវ​តែប៉ុណ្ណោះ ឯ​ជនដៃដល់ ធ្វើ​សកម្ម​ភាពមិនស្គាល់ឈ្មោះ​ទេ ហើយ​បាន​យក​សម្ភារៈ​រត់គេចខ្លួន​បាត់​ហើយ​។ ទោះជា​យ៉ាងណាក៏ដោយ ជនសង្ស័យ​ត្រូវបាន​កម្លាំង​អាវុធ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់