adverise with khmeread 13950922 272489286465525 586650558 o

អាវុធហត្ថ​ក្រុង​ច្បារមន ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ក្នុងករណី​ជួញដូរ​គ្រឿងញៀន ដកហូត​បាន​ថ្នាំ​មួយចំនួន​

    ​កំពង់ស្ពឺ ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ក្នុងករណី​ជួញដូរ​គ្រឿងញៀន និង​ដកហូត​បានថ្នាំញៀន​មួយចំនួន ព្រមទាំង​ម៉ូតូ​មួយគ្រឿង​។ ការឃាត់​ខ្លូន​នេះ​ត្រូវបាន​ធ្វើឡើង នៅ​យប់​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ភូមិ​ទួលគោកសង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​    មន្ដ្រី​អាវុធហត្ថ​បាន​ឱ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទាំង​២​នេះមាន៖ ទី​១-​ឈ្មោះ ប៊ុត សាវុធ អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិត ទី​២-​ឈ្មោះសុខ វិ​រះ អាយុ​២៤​ឆ្នាំ ក្នុងនោះ​កម្លាំង​ជំនាញ​បាន​ដកហូត​សម្ភារៈ និង​វត្ថុតាងមួយចំនួន​ដូចជា ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​ធំ, ទូរ​សព្ទ័​ដៃ២​គ្រឿង,ម៉ូតូ​១​គ្រឿង ម៉ាក ​Let's ពណ៌​ស អត់​មាន​ស្លាក​លេខ​។ 

    បច្ចុប្បន្ន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង​ទាំងអស់ ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ក្រុង​ច្បារមន បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕​

adverise with khmeread

មតិយោបល់