adverise with khmeread 13988890 1029585533823028 1616963885 n

អត់លុយ​ចាយ​ដើរ​គាស់​ផ្ទះ​គេ​យក​ទ្រព្យសម្បត្តិ​ត្រូវ​សមត្ថកិច្ច​ចាប់​ជាប់​

    ​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បងប្អូន​អត់លុយ​ចាយ ​បែកគំនិត​ដើរ​លួច​គាស់​ផ្ទះ​គេ​ ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​នៅ​រសៀល​ថ្ងៃទី​០៩​ ខែសីហា ​ឆ្នាំ​២០១៦​ ចំណុច​ផ្ទះជួល​ភូមិ​ព្រៃ​កំបុត​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​    សមត្ថកិច្ចបានឱ្យដឹងថា​ជនសង្ស័យ​​ទី​១.​ឈ្មោះ ឆោម វិ​ផុន​ អាយុ​២៣​ឆ្នាំ​ និង​​ប្អូនប្រុស​ទី​២.​ឈ្មោះ ឆោម វិ​ផា​​ ហៅ​អា​ម៉ៅ​​ អាយុ​២១ ឆ្នាំ​រស់នៅ​គោក​បន្ទាយ​ សង្កាត់​ព្រៃ​ស ​ខណ្ឌដង្កោរ​។​

    ​សមត្ថកិច្ច​បាន​បន្តទៀត​ថា ​នៅមុន​កើតហេតុ​កម្លាំង​សមត្ថកិច្ចកំពុង​ដើរល្បាត​តាម​មូលដ្ឋាន ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​០២​នាក់​ជា​បងប្អូន​បង្កើតនឹង​គ្នា​កំពុង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ជាក់ស្តែង​ និង​យកបាន​របស់របរ​មួយចំនួន​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ទាំង​០២​នាក់​តែម្តង​។​

    ​ប​ច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់