adverise with khmeread 13933107 1029615470486701 1768274891 n

បើកបរព្រហើន! ​រថយន្ត​តុង​តឺ​ន័​រ​ជ្រុល​ចង្កូត​ឡើងលើ​ខឿន​ផ្លូវធ្វើឱ្យស្ទះចរាចរណ៍រាប់ម៉ោង

    ភ្នំពេញ ៖ រថយន្ត​តុង​តឺ​ន័​រ​មួយគ្រឿង​សង្ស័យ​បើកបរ​ធ្វេសប្រហែស​ បាន​ជ្រុល​ចង្កូត​ឡើងទៅ​លើ​ខឿន​ផ្លូវ​បណ្តាល​ឱ្យ​ស្រុត​ជាប់ផុង និង​បង្ក​ការកកស្ទះ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​រសៀល​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ផ្សារ​កាណាឌីយ៉ា​ស៊ី​ធី ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

    ប៉ូលិសបាននិយាយថា ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិន​បណ្តាល​ឱ្យមនុស្ស​រងរបួស​នោះទេ ប៉ុន្តែ​ផ្នែក​ក្បាល​រថយន្ត​ បាន​ឡើង​ទៅលើ​ខឿន​ផ្លូវ​បណ្តាលឱ្យ​ស្រុត​ជាប់ផុង​ទៅមុខ​លែងរួច។ រីឯ​កន្ទុយ​ផ្នែក​កុងតឺន័រ​បាន​នៅ​ចំ​ទទឹងផ្លូវ ទើប​បង្កឱ្យ​មានការ​កកស្ទះ​ចរាចរណ៍រាប់ម៉ោង​។ 

    គួររំលឹកថា បើទោះជា​សាលា​រាជធានី​ភ្នំពេញ​បាន​ហាមឃាត់​ចំពោះ​រថយន្ត​ធុន​ធ្ងន់​ធំៗ មិន​អនុញ្ញាត​ឱ្យចូល​ក្រុង ឬ​ចូល​តាម​ម៉ោង​កំណត់​បែបណាក៏ដោយ គេ​នៅតែ​ឃើញ​មាន​រថយន្ត​ធុន​ធំ​ដូចជា ឡាន​ដឹក​ដី គ្រួស​ថ្ម ខ្សាច់ ស៊ីម៉ង់ត៍ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ រថយន្ត​ដឹក​ដែក និង​រថយន្ត​កុងតឺន័រ ចេះតែ​បើក​ចូល​ក្រុង​មិន​ត្រឹម​តែបង្កការកកស្ទះ​ចរាចរណ៍​ប៉ុណ្ណោះ​ទេ ជា​ញឹកញាប់​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​អ្នកដំណើរ​ទាំង​ម៉ូតូ​និង​ថ្មើរជើង បណ្តាលឱ្យ​ស្លាប់។

    ខណៈ​អ្នកបើកបរ​ភាគច្រើន​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​បើកបរ​ដោយ​សំអាង​ទៅលើ​ក្រុមហ៊ុន​និ​មួយៗ​មាន​មេ​កើយ​សុទ្ធតែ​ថ្នាក់ដឹកនាំ​ជាដើម​៕​

adverise with khmeread

មតិយោបល់