adverise with khmeread 13936715 1029625050485743 1508094566 n

អាណិតណាស់! បុរស​កម្មករសំណង់​ម្នាក់ ធ្លាក់​ពី​លើ​ការដ្ឋាន​សំណង់រងរបួសធ្ងន់

    ព្រះសីហនុ​ ៖​ បុរស​កម្មករសំណង់​ម្នាក់ ធ្លាក់​ពី​លើ​ការដ្ឋាន​សំណង់ ​(​ផ្ទះ​កំពុង​ធ្វើ)​ មួយកន្លែង​កំពស់​ប្រហែល​២​ជាន់​ស្ថិតនៅ​តំបន់​ទំនប់រលក​ក្រុងព្រះសីហនុ បណ្តាលឱ្យ​រងរបួស​ធ្ងន់ធ្ងរ និង​ត្រូវបាន​គេ​ដឹក​ទៅ​ជួយសង្គ្រោះ​ភ្លាមៗ​ដែរ កាលពី​វេលា​ម៉ោងជាង​៤​ល្ងាច ថ្ងៃទី​៩​ សីហា ​២០១៦​។​

    ​សមត្ថកិច្ច​មូលដ្ឋាន​ប​ញ្ជា​ក់ថា រងគ្រោះ​ឈ្មោះ​ លីវ ឈាន់ ភេទ​ប្រុស ​អាយុ​៤៤​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ក្រុម​៣១ ​ភូមិ​៣ ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ចំណែក​ម្ចាស់ផ្ទះ​កន្លែង​ការដ្ឋាន​សំណង់​ឈ្មោះ ​នាង ញី ភេទ​ស្រី​ អាយុ​៦៥​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​ទិញ ត្រី​ជី រស់នៅ​ក្រុម​១៦​ភូមិ​៣​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។

    សាក្សីដែលបាន​ឃើ​ញ​ហេតុការណ៍​ផ្ទាល់​ផ្ញើ​រូបភាព​មក​ប្រាប់ថា ជនរងគ្រោះ​បាន​ធ្លាក់​ចេញពី​ក្តារ​ជាន់​ពេល​កំពុង​ធ្វើ​ការ នៅ​ទី​ខ្ពស់​ក្នុង​ការដ្ឋាន​ផ្ទះ​បេតុង ដែល​មើ​ល​ទៅ​ទំនងជា​មិនមាន​ពាក់​ខ្សែក្រវាត់​ការពារ​ជាប់​នឹង​ខ្លួន​ផង​ទេ​។ ហើយជនរងគ្រោះត្រូវបាន​គេ​ដឹក​ទៅ​ជួយសង្គ្រោះ​ភ្លាមៗ​ផងដែរ៕

adverise with khmeread

មតិយោបល់