adverise with khmeread 1

ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលបីនាក់ ក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៌​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨

    កណ្តាល​ ៖ មានករណី​គ្រោះថ្នាក់​ចរាចរ​ណ៌​ដ៏រន្ធត់មួយបានកើតឡើងនៅថ្ងៃទី​០៩ ខែសីហា ឆ្នាំ២០១៦ វេលា​ម៉ោង​១៨ និង២០​នាទី នៅ​ចំណុច​ភូមិ​ព្រែ​កតា​មាក់ ឃុំ​ព្រែ​កតា​មាក់ ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨ គីឡូម៉ែត្រ២៦-២៧ រង្វង់​មូល​ព្រែក​តា​មាក់​។​

    ប៉ូលិសនិយាយថា គ្រោះថ្នាក់​ចរាចរ​ណ៌ខាងលើបង្កឡើង​ដោយ​​រថយន្ត​ម៉ាក​ Hyundai ធន​ដឹកទំនិញ​ពណ៌​ស ពាក់​ស្លាកលេខ​កំពង់ចាម ​3A-2841 បើកបរ​ដោយ​ឈ្មោះ កើត សុភា​ន់ ភេទ​ប្រុស អាយុ៣២​ឆ្នាំ​នៅ​ភូមិ​រាជា​នុ​កូ​ល ឃុំ​រាជា​នុ​កូ​ល ក្រុង​ស្ទឹងត្រែង​ ខេត្តស្ទឹងត្រែង​ មានអ្នករួម​ដំណើរ​០៤​នាក់​៖ ១-ឈ្មោះ​ធី រស្មី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​របួសធ្ងន់​), ២-ឈ្មោះ​សុខ បេង ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ (​ស្លាប់​), ៣-ឈ្មោះ​ស៊ុន លី ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ (​របួសស្រាល​), និង៤-​ឈ្មោះ កើត វាសនា ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ (​របួសស្រាល​) ទាំង​០៤​នាក់​រស់នៅ​ភូមិ​រា​ជានុ​កូ​ល ឃុំ​រាជា​នុ​កូ​ល​ ក្រុង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង។ 

    ប៉ូលិសបានបន្តថា សម្ភារៈដែលខូចខាត​មាន៖ រថយន្ត​មួយគ្រឿង និង​សម្ភារៈ​មួយចំនួន​ក្នុង​ស្ថានីយ​ប្រេងសាំង​មួយចំនួន​របស់​ឈ្មោះ ផេង សៀង។ 

    ចំណែក​សព​ជនរងគ្រោះ​បានប្រគល់​ឱ្យក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ រីឯ​អ្នកបើកបរ​រថយន្ត​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក។

    បច្ចុប្បន្ន ​វត្ថុតាង និងរថយន្ត​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​រង់ចាំ​ការដោះស្រាយ តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់