adverise with khmeread 13988898 272568939790893 252311878 n

ប៉ូលិស​ខណ្ឌដូនពេញ​ចាប់បាន​សមាជិក​ចោរប្លន់​បាន​ម្នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរប្លន់​ម្នាក់​ក្នុងចំណោម​០៦​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌដូនពេញ​ចាប់ខ្លួន​នា​ថ្ងៃទី​០៩​ សីហា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​២​និង​៣០​នាទី​នៅ​ចំណុច​នៅ​ចំណុច​ផ្លូវ​R6​ភូមិ​៣​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​សុខ វ៉ា ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ​ជនជាតិខ្មែរ​ មុខរបរ​មិន​ប្រាកដ​មាន​ទីលំនៅ​ផ្ទះជួល​ផ្លូវ​រទេះភ្លើង​ សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ ពីបទលួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រើ​ហឹ​ង្សា​ (​យក​ដំបង​វាយ​ប្លន់​យកម៉ូតូ​ និង​សម្ភារៈ​) ​នៅ​ចំណុច​ផ្លូវ​R6 ​ភូមិ​៣​ សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ ​ធន់ សុភា ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ មុខរបរ​នៅផ្ទះ​មាន​ទីលំនៅ​ភូមិ​ថ្មី ​ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​

    សម្ភារៈ​បាត់បង់ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​C១២៥ ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ សៀមរាប​ 1H-999, ​ចិញ្ចៀន​ប្លា​ក​ទីន​មួយ​ជី, ​ខ្សែកដៃ​ប្លា​ក​ទីន​បួន​ជី​ ​និង​ទូរ​សព្ទ័​ដៃ​ចំនួន​ពីរ​គ្រឿង​ម៉ាក​ណូគា, អាយ​ហ្វូ​ន​៥ ត្រូវ​បក្ខពួក​យកទៅ​គេចខ្លួនបាត់​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕
 

adverise with khmeread

មតិយោបល់