adverise with khmeread 1

ប្រសិនបើ​កូរ៉េ​ទាំងពីរ​ប្រយុទ្ធ​គ្នា ទីតាំង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នឹង​ខ្ទេច​ទាំងអស់ ប៉ុន្តែ​មាន​នរណា​ហ៊ាន​វាយ​កូរ៉េខាងជើង​មុន​ទេ​?

    ​រដ្ឋ​ឯកោ​នេះ​តាមន័យ​បច្ចេកទេស​កំពុងស្ថិត​ក្នុង​វិថី​សង្គ្រាម​រួចទៅហើយ តាំងពី​គីម ជុង​អ៊ុន​ត្រូវបាន​អាមេរិក​ដាក់ទណ្ឌកម្ម​កា​លពី​ខែ​មុន​។ 

​    ​តាំងពី​ពេលនោះ​មក ការសាកល្បង​មី​ស៊ី​ល​ជាច្រើន​ត្រូវបាន​រៀបចំឡើង​ដោយ​កូរ៉េខាងជើង ហើយ​អ្នកជិតខាង​ខ្លួន​នៅ​ប៉ែក​ខាងត្បូង​បាន​រង​ការគំរាមកំហែង​រាប់​ភ្លេច​។ 

​    ​ក្នុង​រូបភាព​បែកធ្លាយ​មួយ លោក​គីម ជុង​អ៊ុន​ថែមទាំង​បង្ហាញថា​ទីក្រុង​មួយណា​របស់​កូរ៉េខាងត្បូង​ដែល​នឹងត្រូវ​គ្រាប់​នុយក្លេអ៊ែរ​មុនគេ​ទៀតផង ប៉ុន្តែ​មើលទៅ​លោក​គីម​ដូចជា​បាន​ទៅ​ឆ្ងាយ​លើសពីនេះ​ទៀត ព្រោះ​ឥឡូវនេះ​កូរ៉េខាងត្បូង​មាន​ផែនការ​ដាក់ពង្រាយ​មី​ស៊ី​ល​ជាច្រើន​កន្លែង ដែល​អាច​គេច​ពី​រ៉ា​ដា​បច្ចេកវិជ្ជា​ខ្ពស់ និង​អាច​បំផ្លាញ​រាល់​ទីតាំង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ 

​    ​មី​ស៊ី​ល Taurus នឹងត្រូវ​ដឹក​ពី​អាល្លឺម៉ង់​នៅ​ចុង​ឆ្នាំនេះ និង​បំពាក់​ជាមួយ​ឧបករណ៍ GPS របស់​អាមេរិក ដែល​អាច​គេច​ផុតពី​ប្រព័ន្ធ​ពន្លត់​ម៉ាស៊ីន​យន្តហោះ​របស់​កូរ៉េខាងជើង​។ 

​    ​កូរ៉េខាងត្បូង​នឹង​បំពាក់​មី​ស៊ី​ល​នេះ​ជាមួយ​យន្តហោះ F-15 របស់ខ្លួន ដែល​ផលិតឡើង​ដើម្បី​លុកលុយ​ដែនអាកាស​កូរ៉េខាងជើង និង​បំផ្លាញ​ទីតាំង​យោធា​សំខាន់ៗ​របស់​កូរ៉េខាងជើង​។ 

​    ​តាមរយៈ​ការប្រើប្រាស់​មី​ស៊ី​ល​ទាំងអស់នេះ កូរ៉េខាងត្បូង​នឹង​អាច​វាយ​សឹងតែ​គ្រប់​ចំណុច​ទាំងអស់​ក្នុង​កូរ៉េខាងជើង​ពី​ក្នុង​ដែនអាកាស​កូរ៉េខាងត្បូង ដោយ​កម្ទេច​កូរ៉េខាងជើង​ជាមួយនឹង​ក្បាល​គ្រាប់​ទម្ងន់ ៥០០ គីឡូក្រាម​នេះ​។ 

​    ​មន្ត្រី​ម្នាក់​បាន​ប្រាប់​កាសែត Korea Herald ថា "​មី​ស៊ី​ល Taurus ផ្គុំ​ជាមួយ​ប្រព័ន្ធ GPS និង​ប្រព័ន្ធ​ផ្តាច់ការ​ហោះហើរ ឬ FTS នឹងត្រូវ​ដាក់ពង្រាយ​តាម​អាកាស​ក្នុង​រយៈពេល ២ ទៅ ៣ ខែ​ទៀត​ក្នុង​កងទ័ពអាកាស​កូរ៉េខាងត្បូង​។ ប្រសិនបើ​មី​ស៊ី​ល Taurus ដែលមាន​រយៈ​ចម្ងាយ​ជាង ៥០០ គីឡូម៉ែត្រ ត្រូវបាន​បន្ថែម​ចូល​ឃ្លាំង​របស់​កងទ័ពអាកាស​របស់ខ្លួន នោះ​កូរ៉េខាងត្បូង​នឹង​ក្លាយជា​អ្នកបើក​យន្តហោះ​ប្រតិបត្តិ​ការបំពាក់​ជាមួយ​ប្រព័ន្ធ​ទំនើប​បំផុត​មុនគេ​នៅ​អាស៊ី​"​។ 

​     ទោះយ៉ាងណា ការខាតបង់​មាន​កម្រិត​ខ្ពស់​ណាស់​សម្រាប់​អ្នក​ដែល​ហ៊ាន​វាយ​កូរ៉េខាងជើង ជាមួយ​ក្រុម​អាជ្ញាធរ​ក្នុងប្រទេស​ជប៉ុន​ព្រមាន​ថា គីម ជុង​អ៊ុន​អាច​ព្រលែង​នុយក្លេអ៊ែរ​គ្រប់ពេល​ទាំងអស់​។ 

​    ​ការអះអាង​នេះ​ត្រូវបាន​លើកឡើង​ដោយ​មនុស្ស​ជំនិត​របស់​កូរ៉េខាងជើង​ប្រចាំ​នៅ​អឺរ៉ុប​គឺ​លោក Alejandro Cao de Benos ដែល​និយាយថា ការវាយប្រហារ​នុយក្លេអ៊ែរ​អាចធ្វើ​ឡើង​ក្នុងពេល​តែ ១០ នាទី​តែប៉ុណ្ណោះ​៕

​ប្រភព​៖ Dailystar

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់