adverise with khmeread Index

លីម គីម ទម្លាយអាថ៌កំបាំងនៅពីក្រោយរូបរាងដ៏ស្រស់ស្អាត

            តារាចម្រៀងប៉ប់កូរ៉េ លីម គីម (Lim Kim) ដែលទើបចេញផ្សាយ​បទ​ចម្រៀង​ “Stay Ever” ជាមួយ​តារាចម្រៀង វើបល ជីន (Verbal Jint) នាពេល​ថ្មីៗ​នេះ ​បាន​បង្ហើបប្រាប់ពីអាថ៌កំបាំង​នៃរូបរាងដ៏ស្រស់ស្អាត​របស់នាង អំឡុង​ពេល​ផ្តល់​បទសម្ភា​ស​សម្រាប់លេខ​ចេញផ្សាយ​ខែមករារបស់ទស្សនាវដ្តី Cosmopolitan ។

          គីម បាននិយាយថា នាងពិតជា​ដឹងគុណចំពោះរបាំបាឡេ​ ដែលបាន​ជួយ​ធ្វើឲ្យ​រូបរាង​របស់នាងស្រស់ស្អាតហួសពីការរំពឹងទុក។ គីម បាន​និយាយថា “ខ្ញុំព្យាយាម​ហាត់ប្រាណខ្លាំងណាស់ ប្រហែល​ពីរទៅបីលើក​ក្នុងមួយសប្តាហ៍ ហើយ​មួយ​លើក​ៗមានរយៈ​ពេល​៣០​នាទី។ ក្រៅពី​ជួយឲ្យ​ស្រក​ទម្ងន់​ ខ្ញុំមើល​ឃើញ​ថា រូបរាង​របស់​ខ្ញុំកាន់តែ​ប្រសើរ​ជាងមុន”។

            ពាក់ព័ន្ធនឹង​គម្រោងនៅឆ្នាំថ្មីនេះ​ គីម បាននិយាយថា “ខ្ញុំសង្ឃឹម​ថា នឹងបន្ត​ការ​សិក្សា​ផ្នែក​តន្ត្រីឲ្យ​បាន​ស៊ី​ជម្រៅ​ជាងនេះ ដើម្បីក្លាយទៅជា​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​និងមានស្ទីលផ្ទាល់​ខ្លួន”។ គីម មាន​គម្រោងវិលត្រឡប់​មក​វិញ​ជាមួយ​នឹង​អាល់ប៊ុម​ចម្រៀងទោល​នាពេល​ឆាប់ៗនេះ៕

adverise with khmeread

មតិយោបល់