adverise with khmeread 1 copy

ចិន​ព្រមាន​អង់គ្លេស​ជុំវិញ​កិច្ចព្រមព្រៀង​សង់រោង​ចក្រ​ថាមពលនុយក្លេអ៊ែរ​

    ​ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​៦​សីហា​បាន​បង្កើន​ការដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អង់គ្លេស​ជុំវិញ​កិច្ចព្រមព្រៀង​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Hinkley ដោយ​ក្រើន​រំលឹកថា ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ចក្រភព​អង់គ្លេស​កំពុង​ឈានដល់ "​ចំណុចប្រសព្វ​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​"​។ 

​    ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ចក្រភព​អង់គ្លេស​និយាយថា លោក​សង្ឃឹមថា​ចក្រភព​អង់គ្លេស​នឹង "​បន្ត​បើកទ្វារ​ចំហ​" ចំពោះ​ចិន​។ នេះ​ជាការ​ព្រមាន​យ៉ាងច្បាស់​ថា ការវិនិយោគ​ពេលអនាគត​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​អាច​រង​ការគំរាមកំហែង​។ 

​    ​លោក​ទូត​ចិន Liu Xiaoming បាន​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ធ្វើការ​សម្រេចចិត្ត​លើ​គម្រោង​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Hinkley តម្លៃ ១៨​ពាន់​លាន​ផោន (​ជិត ២៣,៥ ពាន់​លាន​ដុល្លារ​) "​ឱ្យបាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​"​។ 

​    ​លោកស្រី Theresa May នាយករដ្ឋមន្ត្រី​អង់គ្លេស​បានបញ្ចប់​ការសម្រេចចិត្ត​ដោយ​មិន​រំពឹងទុក​អំពី​គម្រោង​នេះ​កាលពី​ខែ​មុន​ដើម្បី​សើរើ​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ ដោយ​ធ្វើឱ្យ​ចិន​ក្តៅក្រហាយ​យ៉ាងខ្លាំង​។ 

​    ​ខណៈដែល​រោងចក្រ​នេះ​នឹងត្រូវ​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន​បារាំង EDF ប៉ុន្តែ​រោងចក្រ​នេះ​នឹងត្រូវ​ផ្តល់​ហិរញ្ញប្បទាន​ពី​លុយ​របស់​ចិន​៕

​ប្រភព​៖ news.sky.com

adverise with khmeread

មតិយោបល់