adverise with khmeread 1

អនុវត្ត​វិធីសាស្ត្រ ១ ក្នុងចំណោម ៣ នេះ នឹង​បាត់​ត្អើក​ភ្លាម​

    ​ផឹកទឹក​ក្រូច​មាន​ជាតិ​ហ្គាស ទទួលទាន​លឿនៗ ទទួលទាន​អាហារ​ហឹរ​ខ្លាំង ភ័យ​ខ្លាំង រំភើបចិត្ត​ខ្លាំង និង​ផឹក​ជាតិ​ស្រវឹង គឺជា​ហេតុផល​សំខាន់​ដែល​ធ្វើឱ្យ​កើត​ត្អើក​។ ដើម្បី​បំបាត់​ត្អើក​ភ្លាមៗ ចូរ​អនុវត្តតាម​វិធី​ខាងក្រោម​៖

​    ​១. ខ្ទប់​ដង្ហើម​
​    ​ស្រូប​ដង្ហើម​មួយ​ទំហឹង រួច​ទប់​មួយសន្ទុះ ចាំ​ដកដង្ហើម​ធម្មតា​ឡើងវិញ​។ ធ្វើបែបនេះ​រហូត​ទាល់តែ​បាត់​ត្អើក ប៉ុន្តែ​ធ្វើ​មិន​ដល់​មួយ​នាទី​ទេ ត្អើក​នឹង​បាត់​មួយ​រំពេច​។​

​    ​២. ទឹក​
​    ​ទឹក​ត្រូវបាន​ចាត់ទុកជា​វិធី​មាន​ប្រសិទ្ធភាព​បំផុត នៅពេល​និយាយ​ដល់​ការបំបាត់​ត្អើក​។ ត្រូវ​ប្រាកដថា ពេល​ផឹក​មួយ​ក្អឹ​ក ត្រូវ​ឈប់ នៅ​រាល់​ចន្លោះ​ត្អើក​នីមួយៗ​។ ធ្វើ​តែ​ប៉ុន្មាន​ក្អឹ​ក នឹង​បាត់​ឯង​។ 

​    ​៣. យក​ម្រាម​ចង្អុល​ញ៉ុ​ករ​ន្ធ​ត្រចៀក​សងខាង​
​    ​ស្តាប់ទៅ​ដូច​ចម្លែក ប៉ុន្តែ​វិធីសាស្ត្រ​នេះ​ពិតជា​ជួយ​បញ្ឈប់​ត្អើក​បាន​មែន​។ តាម​វិធី​នេះ អ្នកនឹង​ជំរុញ​រំញោច​សរសៃប្រសាទ​ឱ្យ​ភ្ជាប់​ទៅ​សន្ទះ​ទ្រូង ហើយ​ត្អើក​ក៏​នឹង​បាត់​ភ្លាម​តែម្តង​៕

adverise with khmeread

មតិយោបល់