adverise with khmeread 1

ជ្រុះ​សក់​ដោយ​កន្លែង​មែន​ទេ​? ប្រើ​ស៊ុត​និង​គ្រឿងផ្សំ​ចាំបាច់​ពីរ​នេះ​

    ​ពេល​អាយុ​កាន់តែ​ចាស់ សក់​កាន់តែ​ជ្រុះ ប៉ុន្ដែ​អាយុ​គឺ​មិនមែនជា​កត្តា​តែមួយគត់​សម្រាប់​បញ្ហា​នេះ​ទេ​។ ទោះបី​ក្បាលទំពែក​កើតឡើង​ដោយសារ​កត្តា​ហ្សែ​ន ប៉ុន្តែ​ការ​រស់​សម័យ​ទំនើប​នេះ​ក៏​រួមចំណែក​ធ្វើឱ្យ​ក្បាលទំពែក​ដែរ ហើយ​ជាពិសេស​វា​ឧស្សាហ៍​កើតឡើង​ក្នុងចំណោម​យុវជន​មួយចំនួន​។​

​    ​សំណាងល្អ យើង​មាន​វិធីសាស្ត្រ​ធម្មជាតិ​មួយ ដែល​អាច​ព្យាបាល​ទំពែក​ឬ​ជ្រុះ​សក់​ដោយ​អន្លើរ ដោយ​គ្មាន​ផលប៉ះពាល់​អ្វី​ទាំងអស់​។ គ្រឿងផ្សំ​គឺ​ងាយស្រួល​រក និង​រៀបចំ​បំផុត ហើយ​នេះ​ជា​អ្វីដែល​អ្នកត្រូវការ​៖

​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- ស៊ុត​យក​ផ្នែក​ក្រហម ១ គ្រាប់​
​    ​- ប្រេង​ល្ហុងខ្វង ២ ស្លាបព្រា​បាយ​

​    ​* របៀប​រៀបចំ​
​    ​លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា បន្ទាប់មក​ដាក់​លាប​លើ​ស្បែកក្បាល​។ បន្ទាប់មក​យក​ថង់​រុំ​សក់​ក្បាល មក​គ្រប​ក្បាល​ទុកចោល​រយៈពេល ២-៣ ម៉ោង​។ ពេល​អ្នកមាន​អារម្មណ៍​ថា​ក្ដៅ​ក្បាល​ហើយ លាង​ក្បាល​ចេញ​ជាមួយនឹង​សាប៊ូកក់សក់​ទូទៅ​។ ធ្វើ​បែប​ឱ្យបាន​ម្ដង​ក្នុង ១ សប្ដាហ៍​រយៈពេល ២ ខែ ហើយ​ចាំ​សង្កេតមើល​ពន្លក​សក់ ដែល​ចាប់ផ្តើម​លូត​៕

adverise with khmeread
ប្រភព៖ healthybiofood

មតិយោបល់