adverise with khmeread 1

សញ្ញា​ទាំង ១០ នេះ​បង្ហាញថា បុរស​ម្នាក់​នោះ​លែង​ស្រឡាញ់​អ្នក​តទៅ​ទៀតហើយ​! សូមកុំ​ឱ្យ​លេខ ៩ កើតឡើង​ឱ្យសោះ​

    ​រឿងរ៉ាវ​តូច​មួយ​តែប៉ុណ្ណោះ​ក៏​អាចឱ្យ​យើង​កត់សម្គាល់​ដឹង​ពី​អារម្មណ៍​របស់​ដៃគូ​មកលើ​យើង​បានដែរ​។ ប៉ុន្តែ​លោកអ្នក​ប្រហែលជា​ប្រា​ថា្ន​មិនឱ្យ​រឿងរ៉ាវ​មិនល្អ​កើតឡើង​ចំពោះ​ទំនាក់ទំនង​ស្នេហា​ដែល​ខំ​សាង​មក​នោះដែរ​។ ទោះយ៉ាងណា ប្រសិនបើ​សុភាពនារី​កត់សម្គាល់ឃើញ​រឿង​ទាំង ១០ ខាងក្រោម​នេះហើយ សូម​ត្រៀម​ចិត្ត​ត្រៀម​កាយ​ទទួលយក​ការពិតទៅ ដែលថា​បុរស​ដែល​ខ្លួន​ស្រឡាញ់​លែងមាន​អារម្មណ៍​ជាមួយ​អ្នក​។ 

​    ​១. គាត់​លែង​ចាប់អារម្មណ៍​នឹង​អ្នក​តទៅទៀត លែង​ធ្វើ​រឿង​ដែល​អ្នក​ចូលចិត្ត និង​ផ្តោត​តែ​លើ​ខ្លួន​គាត់​។ 
​    ​២. គាត់​តែង​គិតពី​រឿង​ផ្សេង ពេលដែល​អ្នក​និយាយ និង​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ជាមួយ​គាត់​។ 
​    ​៣. គាត់​លែងមាន​ប្រធានបទ​ជជែក​លេង​ជាមួយ​អ្នក​តទៅទៀត​។​
​    ​៤. គាត់​តែងតែ​បន្ទោស​អ្នក​គ្រប់​រឿង​ដែល​បានកើត​ឡើង​។ 
​    ​៥. គាត់​លែង​ជួយ​អ្នក​តទៅទៀត​ពេល​កំពុងស្ថិត​ក្នុងស្ថានភាព​លំបាក​។​
​    ​៦. គាត់​តែងតែមាន​លេស​រហូត​ពេល​មិនបាន​ត្រឡប់មកផ្ទះ​វិញ ដោយ​យក​លេស​ថា​ជាប់រវល់​ការងារ ជាប់​ផឹក ជាប់​លេង​ហ្គេម​។​ល​។​
​    ​៧. គាត់​លែង​សូវ​គោរព​អ្នក​ក្នុងនាម​ជានា​រី​ដ៏​ស្រស់ស្អាត​ក្នុង​ក្រសែភ្នែក​របស់គាត់​ដូច​ពី​គ្រា​មុន​។ 
​    ​៨. គាត់​មិន​ពន្យល់​ហេតុផល ធ្វើ​ហីៗ​។ 
​    ​៩. គាត់​ធ្វើឱ្យ​អ្នក​ស្អប់ និង​ធ្វើបាប​ខ្លួនឯង រហូត​ចង់តែ​គិត​ខ្លី​សម្លាប់ខ្លួន​។ 
​    ​១០. គាត់​មិន​បញ្ចូល​រូបអ្នក​ក្នុង​ផែនការ​អនាគត​របស់គាត់​៕

adverise with khmeread
ប្រភព៖ healthandnaturalmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់