adverise with khmeread 8

ព្យាយាម​ហាត់ប្រាណ​ក្បាច់​ងាយៗ​ទាំងនេះ​ឱ្យបាន​មួយខែ​ដើម្បី​ការពារ​យារ​ធ្លាក់​សុដន់​មុន​អាយុ​

    ​សុដន់​គឺជា​ផ្នែក​មួយ​នៃ​សម្រស់​របស់​ស្ត្រី ដូច្នេះ​លោកអ្នក​ល្មម​គួរ​យកចិត្តទុកដាក់​ថែរក្សា​វា​ឱ្យ​បានល្អ​កុំឱ្យ​វា​យារ​ធ្លាក់​ឆាប់រហ័ស​ពេក ជាពិសេស​ក្រោយពេល​មានកូន​រួច​។ 

​    ​១. ធ្វើ​លំ​ហាត់ប្រាណ​៖ 
​    ​ការធ្វើ​លំ​ហាត់ប្រាណ​គឺជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​បន្តឹង និង​ជួសជុល​ជាលិកា និង​សាច់ដុំ​នៅ​ជុំវិញ​សុដន់​ដែល​យារ​។ 
​    ​របៀប​ហាត់​៖
​    ​- សង្កត់​ដើមទ្រូង​៖ ដេក​ត្រង់​ខ្លួន រួច​យកដៃ​ទាំងពីរ​សង្កត់​ដើមទ្រូង​ឱ្យបាន ១០ វិនាទី​រាល់ថ្ងៃ​ក្នុង​រយៈពេល ១ ខែ​។ 
​    ​- លើកដៃ​ឡើង​៖ ឈរ​ឱ្យ​ត្រង់​លើកដៃ​ឡើងលើ ៤ ទៅ ៥ នាទី​រាល់ថ្ងៃ​រយៈពេល ១ ខែ​ពេញ​។​
​    ​- អា​វ៉ង់​៖ អា​វ៉ង់ ១ នាទី​រាល់ថ្ងៃ​ឱ្យបាន ១ ខែ​ពេញ​។ 

​    ​ខាងក្រោម​នេះ​ជា​វិធី​ផ្សេងទៀត ប្រសិនបើ​អ្នក​គ្មាន​ពេល​ហាត់ប្រាណ​តាមរយៈ​បី​ក្បាច់​នេះ​។​

​    ​២. ម៉ាស្សា​ជាមួយនឹង​ប្រេង​អូ​លីវ​៖ ម៉ាស្សា​ជាមួយនឹង​ប្រេង​អូ​លីវ​មិន​ត្រឹមតែ​ជួសជុល​ស្បែក​ទេ តែ​វា​ថែមទាំង​ជួយ​បន្តឹង​ស្បែក​ឱ្យ​ណែន​ល្អ​ទៀតផង​។ ម៉ាស្សា​ជាមួយនឹង​ប្រេង​អូ​លីវ ១៥ នាទី ២-៣ ដង​ក្នុង​មួយ​សប្ដាហ៍​។​

​    ​៣. ទឹកកក​៖ ទឹកកក​អាច​ពង្រឹង​ឱ្យ​ដើមទ្រូង​យារ​ទៅជា​មូល​ក្បំ​វិញ​បាន​។ អ្នក​គ្រាន់តែ​លាបទឹក​នៅលើ​សុដន់​របស់​អ្នកជា​រង្វង់ ហើយ​ត្រូវ​ចាំ​មិន​ត្រូវឱ្យ​ស្ពឹក​ពេក​ទេ និង​មិនត្រូវ​លាប​លើស​មួយ​នាទី​ឡើយ​។​

​    ​៤. ស៊ុត​ស​៖ ដូចដែល​អ្នក​បានដឹង​រួចមកហើយ​ស៊ុត​សត្រូវ​បាន​ប្រើ​លើ​សម្រស់ ជាពិសេស​ប្រើ​សម្រាប់​បន្តឹង​ស្បែ​កមុខ​។ អ្នក​គ្រាន់តែ​លាប​លើ​សុដន់​យារ​របស់​អ្នក​និង​ទុកចោល ១៥ នាទី​សឹម​លាង​ចេញ​ជាការ​ស្រេច​៕

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់