adverise with khmeread Untitled 1

បើ​ក្នុង​សណ្ឋាគារ​ទំនើប​មាន​ទូ​សុវត្ថិភាព​អេ​ឡិច​ត្រូ​និ​ចនេះ សូមកុំ​ប្រើ​វា​ឱ្យសោះ​!

    ​ប្រសិនបើ​អ្នក​ទៅ​ក្រៅប្រទេស​ធ្វើដំណើរ​កម្សាន្ត ហើយ​អ្នកមាន​សម្ភារៈ​មានតម្លៃ​ទៅជា​មួយ​នោះ​គួរតែ​ប្រុងប្រយ័ត្ន​។ នៅ​សណ្ឋាគារ ពេលដែល​អ្នក​ជួល​បន្ទប់​ស្នាក់នៅ​ទីនោះ តែងតែមាន​ទូដែក​សុវត្ថិភាព​មួយ​ដែល​ប្រើ​នូវ​លេខ​កូដ​សម្ងាត់​ឌីជីថល​។​

​    ​ទូ​នោះ​ដំបូង​ឡើយ​តម្រូវឱ្យ​អ្នក​ចុច​លេខ​សម្ងាត់​ដាក់ឱ្យ​វា​ជាមុនសិន ហើយ​បន្ទាប់មក​អ្នក​គ្រាន់តែ​ដាក់​គ្រឿង​សម្ភារៈ​របស់​អ្នក​ចូល​ជាការ​ស្រេច​។ 
​    ​ប៉ុន្ដែ​បុរស​ម្នាក់​នៅក្នុង​វីដេអូ​នេះ​បាន​ព្រមាន​ដល់​អ្នក​ដែល​បានដាក់​សម្ភារៈ​ចូលក្នុង ដោយសារ​ទូដែក​ទាំងនោះ​មិន​សុវត្ថិភាព​ទេ​។ 
​    ​គាត់​បាន​សាកល្បង​វាយ​លេខ​របស់គាត់ បន្ទាប់មក​បិទ និង​បើក​វា​ជាមួយនឹង​លេខ​កូដ​ដែល​។ ប៉ុន្ដែ​ក្រោយមក​គាត់​ក៏បាន​ធ្វើបែបនេះ​ម្ដងទៀត ប៉ុន្ដែ​វាយ​លេខ​កូដ​ផ្សេង​ដើម្បី​បើក ហើយ​អាច​បើក​ចេញ​បាន​ដូចគ្នា​។ ពិតណាស់ មិន​ថា​អ្នក​ដាក់​លេខ​សម្ងាត់​បែបណា​នោះឡើយ គឺ​នៅតែ​អាច​បើក​វា​ចេញ​បាន​ទាំងអស់​។ សូម​មើល​វីដេអូ ពី​របៀប​ដោះ​លេខ​កូដ ពេល​មើល​ហើយ​អ្នក​ច្បាស់​ជា​លាន់មាត់​ថា ហេតុអ្វី​ក៏​ងាយ​ដោះ​យ៉ាងនេះ​៕ 

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់