adverise with khmeread Unnamed %283%29

បុរស​ម្នាក់​ជិះ​ម៉ូតូ បុក​រថយន្ត​កុងតឺន័រ​ឈប់​ស្តុ​ប​ពីក្រោយ រយះ​ដាច់​ស្មា​ស្លាប់​ភ្លាមៗ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក មួយគ្រឿង​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​ចែង​រថយន្ត​កុងតឺន័រ​ពីក្រោយ ខណៈ​រថយន្ត​កំពុង​ឈប់​ស្តុ​ប បណ្តាលឱ្យ​រងរបួស​ស្មា រយះ​ស្ទើរ​ដាច់​កចេញពី​ស្មា ​ហើយ​ស្លាប់​ភ្លាមៗ បន្ទាប់មក​រថយន្ត​បាន​រត់​បាត់​ពី​កន្លែងកើតហេតុ។​

    គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៧​​ និង​៥០​នាទី​យប់​ថ្ងៃទី​៩ ​ខែសីហា ​ឆ្នាំ​២០១៦ ​ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ​ត្រង់ចំណុច​ភ្លើងស្តុប​កែង​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ជម្ពូ​វ័ន ​សង្កាត់​ចោមចៅ​ ខណ្ឌពោធិ៍​សែន​ជ័យ​។​

    នៅ​កន្លែងកើតហេតុ គេ​រកឃើញ​កាត​ការងារ​ជនរងគ្រោះ​ឈ្មោះ​ សៀ ចាន់ណា អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ ក្នុង​បុរី​ពិភពថ្មី ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ បើក​ម៉ូតូ​ម៉ាក​ឃ្លី​ក​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1BW-7673។​

    ប្រភព​ពីប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុបានឱ្យដឹងថា មុន​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង បោះពួយ​ល្បឿន​លឿន​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ជ្រុល​ទៅបុក​នឹង​ចែង​ជ្រុង​រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើក​ស្រប​ទិស ខណៈ​ឈប់​រងចាំ​ស្តុ​ប បណ្តាលឱ្យ​បោក​ដួល​អូស​ធ្លាក់​ជនរងគ្រោះ​នៅនឹងកន្លែង រីឯម៉ូតូ​ជ្រុល​ហួស​បោល​ទៅមុខ​ចម្ងាយ​ពី​ជនរងគ្រោះ​ជាង​២០​ម៉ែត្រ ហើយ​ជនរងគ្រោះ​បាន​ស្លាប់​នៅនឹងកន្លែង​គួរឱ្យ​រន្ធត់​បំផុត។​

    ភ្លាមៗ​ខាង​រថយន្ត​មិនបាន​ឈប់​ឡើយ​បន្តដំណើរ​ទៅមុខ​បាត់​បន្សល់ទុក​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ​។​

    បន្ទាប់​មក​ប៉ូលិស​ជំនា​ញច​រា​រណ៍​បាន​មកដល់​ពិ​និត្យនៅ​កន្លែងកើតហេតុ និង​បាន​ស្រាវជ្រាវរ​កល​ខ​ទូរស័ព្ទ ទាក់ទង​ទៅ​ប្រពន្ធ​សព​រងគ្រោះ បានធ្វើ​ឯកសារ​ប្រគល់​សព​ដើម្បី​ឱ្យទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់