adverise with khmeread 1

លោក Guus Hiddink ដឹកនាំ Chelsea ឱ្យ​ឈ្នះ​ប្រកួត​ទីមួយ​នៅ Premier League

​ក្រុម​តោ​ខៀវ Chelsea បាន​ត្រឡប់​ចូល​ទម្រង់​លេង​ល្អ​វិញ​ហើយ បន្ទាប់ពី​បាន​យកឈ្នះ​លើ​ក្រុម Crystal Palace ក្នុង​ទឹកដី Selhurst Park ដោយ​លទ្ធផល ៣-០ ធ្វើបាន​សម្រេច​ដោយ​កីឡាករ Oscar, Willian និង Diego Costa​។​

​ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល Oscar ស៊ុត​បើកឆាក​ឲ្យ Chelsea យ៉ាង​ងាយស្រួល​ក្នុង​តង់​ទីមួយ មុននឹង​កីឡាករ Willian បន្ថែម​ការនាំ​មុខ ២-០ ក្នុង​តង់​ទី​ពីរ​ដោយ​ការ​ស៊ុត​ពី​ចម្ងាយ​ដូច​រន្ទះ​។ បន្ទាប់មក ខ្សែប្រយុទ្ធ Costa ក៏​បន្ថែម​គ្រាប់​ទី​បី​នៅ​នាទី​ទី ៦៦ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ ក្រុម Chelsea បាន​បាត់បង់​កីឡាករ​ល្អ Eden Hazard នៅ​តង់​ទីមួយ​ដោយសារ​របួស​ពេល​លេង​ទើបបាន ១៦ នាទី​៕

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់