adverise with khmeread Main picture 536412

ជ័យលាភី​មេដាយមាស​ខាង​ហែល​ទឹក​ចិន​ខ្មាស់​គេ​ទាំង​ព្រឹក​គ្រាន់តែ​រឿង​មួយ​នេះ​

    ​អត្ត​ព​លិ​ក​តំណាងឱ្យ​ប្រទេស​ចិន Sun Yang កាលពី​ថ្ងៃ​អង្គារ​បាន​ព្យាយាម​បោះ​មួក​ហែល​ទឹក​របស់គាត់​ទៅកាន់​ហ្វូង​ទស្សនិកជន ប៉ុន្តែ​វា​បាន​ហោះចូល​ទៅក្នុង​អាង​ហែល​ទឹក​ជំនួស​ទៅវិញ​។​

​    ​ភ្លាមៗ​បន្ទាប់ពី​ឈ្នះ​មេដាយមាស​នៅក្នុង​វិញ្ញាសា​ហែល​ទឹក​ផ្នែក​បុរស​ចម្ងាយ ២០០ ម៉ែត្រ Sun បាន​ព្យាយាម​បោះ​មួក​ហែល​ទឹក​ពណ៌​ស​របស់គាត់​ចូលទៅក្នុង​តំបន់​អ្នកទស្សនា​ដើម្បី​ជាការ​អបអរ​។​

​    ​ទោះជា​យ៉ាងណាក្តី រូបគេ​ម៉ិ​ក​ខុស​បច្ចេកទេស​បន្តិច​ពេល​បោះ​មក​នោះ​ទៅកាន់​អ្នកទស្សនា​ហើយ​មួក​នោះបាន​ហោះ​ត្រឡប់ក្រោយ​ចូលទៅក្នុង​អាង​ហែល​ទឹក​ទៅវិញ​។​

​    ​បន្ទាប់មក​គេ​អាច​ស្តាប់ឮ​សំឡេង​អ៊ូអរ ជាមួយនឹង​សំណើច​ទៅលើ​កំហុស​របស់ Sun ខណៈដែល​ទស្សនិកជន​ម្នាក់​និយាយថា "​ល្អ មួក​នោះ​ហោះ​បានល្អ​មែន​!"​។​

​    ​អ្នកដទៃ​ទៀត​បាន​តប​ថា "​គាត់​ជា​អ្នក​ហែល​ទឹក​ដ៏​ល្អ​ម្នាក់ ពិតជា​ល្អ​មែន​"៕

 

adverise with khmeread
ប្រភព៖ Daily Star

មតិយោបល់