Unnamed

បុរស​រត់​ម៉ូតូ​ម្នាក់​ដឹក​ប៉ះចំ​ចោរ​ឱ្យ​ដឹក​ទៅ​កន្លែង​ស្ងាត់​វាយ​ប្លន់​យក​ម៉ូតូ​បាត់​

    ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ដែលជា​អ្នករត់ម៉ូតូឌុប​ដឹក​ប៉ះចំ​ចោរ​ហើយ​ហៅ​ឱ្យ​ដឹក​ដល់​កន្លែង​ស្ងាត់​ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​វាយ​ប្លន់​យកបាន​សម្រេច​ហើយ​គេចខ្លួនបាត់​។​

    អំ​ពើ​ប្លន់​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់ ថ្ងៃទី​៩ ខែសីហា​ ឆ្នាំ​២០១៦ នៅ​ចំណុច​ដី​ឡូ​មួយកន្លែង​ជិត​ និង​កន្លែង​លក់​ទឹកត្នោតជូ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ជនរងគ្រោះ​ឈ្មោះ​ ឈឹម យុន ភេទ​ប្រុស ​អាយុ​៥៣​ឆ្នាំ មុខរប​រត់​ម៉ូតូ ស្នាក់​បន្ទប់​ជួល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រាច​ទទឹង ឃុំ​មានជ័យ ស្រុក​រំដួល ខេត្តស្វាយរៀង​។​ ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​វាយ​ប្លន់​យក​ម៉ាក​ ហុងដា ឌ្រឹ​ម ស៊េរី ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយរៀង 1 G -0618។​

    តា​មកា​រៀបរាប់​ពី​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​រួប​គាត់​បាន​ដឹក​ជនសង្ស័យ​ម្នាក់​ពី​ចំណុច​ម្តុំ​ផ្សារ​អ៊ី​ខាង​ ហើយ​ដឹក​ទៅ​ម្តុំ​ផ្សារ​ដើម​គរ​ហើយ​ជនសង្ស័យ​បានឱ្យ​ដឹក​ផ្សារ​ឃ្លាំង​រំសេវ​ទៀត​ដើម្បី​យក​នាឡិកា​ទៅ​លក់​។​

    ជនរងគ្រោះ​បន្តទៀតថា បន្ទាប់ពី​ដឹក​ទៅដល់​ផ្សារ​ឃ្លាំង​រំសេវ​ហើយ​ជនសង្ស័យ​ក៏​បន្ត​ឱ្យ​រួប​គាត់​ដឹក​ទៅ​ម្តុំ​ផ្សារ​ទួល​ពង្រ​ទៀត ដោយហេតុតែ​ចង់បាន​លុយ​ទើប​រូប​គាត់​បាន​ដឹក​បន្តទៀត។​

    រហូតមកដល់​កន្លែង​ស្ងាត់​ជិត​កន្លែង​លក់​ទឹកត្នោតជូរ​ជនសង្ស័យ​ឱ្យ​គាត់​ឈប់ ហើយ​បាន​សួរថា​ "​ពូ​យក​ប៉ុន្មាន "​។ គាត់​បាន​ឆ្លើយតប​វិញ​ថា​យកតែ​៤​ម៉ឺ​ន​រៀល​ទេ​។ ភ្លាមនោះ​ជនសង្ស័យ​ក៏បាន​ដក​ស្នាប់ដៃ​វាយ​ទៅលើ​រួប​គាត់​ចំក្បាល​បណ្តាលឱ្យ​រងរបួស​ដេរ​ចំនួន​១០​ថ្នេរ ក្រោយមក​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះរ​ត់ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ជា​ក្រោយ​៕

មតិយោបល់