adverise with khmeread Unnamed

ជនសង្ស័យ​២​នាក់​វាយ​និង​បាញ់​យុវជន​ម្នាក់​របួសធ្ងន់​ប្លន់​យក​ម៉ូតូ​០១៦​បានសម្រេច ខណៈចេញពី​ដក​លុយ​ពី​ទូ​ ATM

    ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវរបួស​ ដោយ​គ្រាប់កាំភ្លើង​ចំនួន​២​គ្រាប់​ដេក​ដួល​ក្នុង​ធ្លុ​ក​ឈាម ខណៈចេញ​ពី​ដក​លុយ​ពី​ទូ​ATM ក៏​ត្រូវបាន​ជនសង្ស័យ​២​នាក់​វាយ និង​បាញ់​ប្លន់​យក​ម៉ូតូ​ហុងដា​ស៊េរី​០១៦​បានសម្រេច ហើយ​គេចខ្លួនបាត់​។​

    អំពើ​ប្លន់​ដែល​សមត្ថកិច្ច​មិនអាច​ត្រួតត្រា​បាន​ខាងលើ កើតឡើង​កាលពី​វេលា​ម៉ៅ​ង​១​ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ហាង​កាហ្វេ​ដេលី តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​នឹង​ផ្លូវ​លេខ​១១៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន។​

    ប្រភពព័ត៌មាន​ជុំវិញ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​ឈប់​ម៉ូតូ​នៅ​ចំណុចកើតហេតុ​និង​ដើរ​ចូលទៅ​ដក​លុយ​ពី​ទូ​ ATM។​

    ខណៈពេល​ដក​លុយ​រួច​ដើរចេញ​មកវិញ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ​ដោយ​ទំនងជា​តាម​មក​តាំងពីណា​នោះទេ បាន​ដក​កាំភ្លើង​មក​វាយ​យុវជន​ម្នាក់​នោះ​បំណង​ប្លន់​យក​ម៉ូតូ ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រមឱ្យ ទើប​មានការ​វាយ​ប្រតាយប្រតប់​គ្នា​ទៅវិញទៅមក។​

    ពេលនោះ​ជនសង្ស័យ​បាន​បាញ់​មកលើ​ជនរងគ្រោះ​ចំនួន​៣​គ្រាប់ ចំ​ស្មា និង​ជើង ចំណែក​១​គ្រាប់​ទៀត​បាញ់​មិន​ចេញ ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ ដេក​ដួល​ក្នុង​ថ្លុកឈាម​នៅនឹងកន្លែង​កើតហេតុ។​

    ប្រភព​បន្តថា ភ្លាមៗ​នោះ​ក៏បាន​បង្កឱ្យ​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​នោះដែរ ប៉ុន្តែ​មិនមាន​នរណាម្នាក់​ហ៊ាន​ចូល​ជួយ​នោះទេ ដោយសារតែ​ជនសង្ស័យ​មាន​កាំភ្លើង​នៅក្នុង​ដៃ ហើយ​ពួកគេ​ក៏បាន​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​តែម្តង។​

    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​ជាច្រើន​នាក់ បាន​ត្រឹម​មកឈរ​មើល​ជនរងគ្រោះ​ដេក​ដួល​ក្នុង​ថ្លុកឈាម​នៅនឹងកន្លែង​កើតហេតុ ហើយ​រថយន្ត​សាមុយ​ ក៏បានមក​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដោយ​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់ឈ្មោះ​នៅឡើយ៕


 

adverise with khmeread

មតិយោបល់