adverise with khmeread 3700173100000578 0 image a 27 1470664583700 copy

កីឡាករ​បារាំង​ដែល​បាក់ជើង​អាច​ដើរ​បាន​តិចៗ​វិញ​ហើយ​

    ​ជើង​បាក់​របស់​អត្ត​ព​លិ​ក​តំណាងឱ្យ​ប្រទេស​បារាំង Samir Ait Said បាន​ត្រឡប់មក​ទ្រង់ទ្រាយ​ដើម​វិញ​បណ្តើរៗ​ហើយ ខណៈដែល​គាត់​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់គាត់​ដើម្បី​ដើរ​ម្តងទៀត ក្រោយ​ឧបទ្ទវហេតុ​របួស​ដ៏​អាក្រក់​មួយ​ក្នុង​កម្មវិធី​ប្រកួត​កីឡា​អូឡាំពិក​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។​

​    ​បន្ទាប់ពី​ទទួលរង​នូវ​បញ្ហា​របួស​បត់ជើង​ជា​ពីរ​ដ៏​គួរឱ្យខ្លាច អត្ត​ព​លិ​ក​សញ្ជាតិ​បារាំង​រូបនេះ​ត្រូវបាន​គេ​បញ្ជូនទៅ​សម្រាក​នៅឯ​មន្ទីរពេទ្យ Vitoria Barra Hospital ក្នុង​ទីក្រុង​រី​យ៉ូ​។​

​    ​ទោះបីជា​ទទួលបាន​ភាព​ធ្ងន់ធ្ងរ​ជាខ្លាំង ក៏ Ait Said នៅតែ​មើលទៅ​ហាក់ដូចជា​មានព្រលឹង​ព្រលះ​ខ្លាំងណាស់ ខណៈដែល​គាត់​បាន​បោះជំហាន​ជា​បណ្តោះអាសន្ន​លើកដំបូង​របស់គាត់​នៅលើ​ផ្លូវ​ដើរ​ដើម្បី​ងើបឡើង​វិញ​ពី​អកា​រៈ​ជំងឺ​របស់គាត់​។​

​    ​ខណៈដែល​ជើង​របស់គាត់​ស្ថិតក្នុង​បង់​រុំ​មួយ និង​មាន​ជំនួយ​ពី​ប្រអប់​រុំ​ជើង Zimmer បុរស​សញ្ជាតិ​បារាំង​រូបនេះ​បាន​ដើរ​នៅតាម​បណ្តោយ​ច្រករបៀង​មន្ទីរពេទ្យ និង​បាន​បង្ហោះ​រូបភាព​មួយចំនួន​ផងដែរ​ដើម្បី​ចែករំលែក​ដល់​អ្នកគាំទ្រ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់