adverise with khmeread 13956960 272842443096876 916552323 n

បញ្ជូនបុរសម្នាក់ចូលដេកគុក បន្ទាប់ពីប្រព្រឹត្តអំពើលាមក

    កំពង់ចាម​ ​៖ លោក សែត វិសិដ្ឋ​មុនី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកា​បង្គាប់​ឱ្យឃុំខ្លួន​លេខ​៤៦៥ ឃ​.​ខ ចុះ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៦ សម្រេច​ឃុំខ្លួន​ជនជាប់ចោទម្នាក់ ពី​ប​ទ៖ រំលោភ​សេព​សន្ធ​វៈ​ដោយមាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ​ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៦ នៅ​ភូមិ​ដី​លើ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​

    ករណី​រំលោភ​សេព​សន្ធ​វៈ​ ដោយមាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ​ដែល​កម្លាំង​អធិការ​ប៉ូលិស​ស្រុក​ស្ទឹងត្រង់ បាន​បង្ក្រាប​កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៦ កន្លងទៅនេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ស្រ៊ី​ម ណា ​ហៅ​បិះ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ សញ្ជាតិ​ខ្មែរ​ទីលំនៅ​សព្វថ្ងៃ​នៅ​ភូមិ​ដី​លើ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​

    បច្ចុប្បន្ន​ជនជាប់ចោទ​ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​រួចរាល់​ហើយ​នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៦ ទៅតាម​ប​ញ្ញ​តិ្ត​ច្បាប់​មាត្រា​២៤១​នៃ​ក្រមព្រហ្មទណ្ឌ​៕


adverise with khmeread

មតិយោបល់