adverise with khmeread 3703697200000578 3730181 the perth racer was strongly fancied for a gold medal in the tea a 3 1470688165535

ជើងឯក​ប្រណាំង​កង់​ពិភពលោក​ត្រូវបាន​ដឹក​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ក្រោយ​ជួប​គ្រោះថ្នាក់​ដ៏​អាក្រក់​

    ​ក្រុម​អត្ត​ព​លិ​ក​ប្រណាំង​កង់​របស់​ប្រទេស​អូស្ត្រាលី​បាន​កំពុង​ជួប​ការបារម្ភ​ដ៏​ធំ បន្ទាប់ពី​ម្ចាស់​ជើងឯក​ពិភពលោក នាង Melissa Hoskins ត្រូវបាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ក្រោយ​ជួប​ឧបទ្ទវហេតុ​ប៉ះទង្គិច​គ្នា​ធ្ងន់ធ្ងរ​នៅលើ​ទីលានប្រណាំង​រង្វង់​កោង​សម្រាប់​វិញ្ញាសា​មួយ​ជិះ​កង់​។​

​    ​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ពេលដែល Hoskins កំពុង​ហ្វឹកហាត់​ជិះ​ក្នុង​ល្បឿន​លឿន​ពេញទំហឹង​ជាមួយ​មិត្ត​រួម​ក្រុម​របស់​នាង​ដទៃទៀត ដើម្បី​ត្រៀម​ដណ្តើម​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​រី​យ៉ូ ដោយ​នាង​បាន​ប៉​ទង្គិច​ជាមួយ​មិត្ត​រួម​ក្រុម​បីនាក់​ផ្សេងទៀត​ដោយ​បណ្តាលឱ្យ​បោក​ខ្លួន​ដួល​យ៉ាងខ្លាំង​។​

​    ​រូបភាព​បានបង្ហាញ​ពី​ទិដ្ឋភាព​របស់​នាង​ដែល​កំពុង​ស្ថិតនៅ​ក្នុងស្ថានភាព​ដ៏​ឈឺចាប់​ខ្លាំង​បំផុត ខណៈដែល​នាង​ត្រូវបាន​ដាក់​នៅលើ​គ្រែ​សែង និង​ទទួលបាន​ការព្យាបាល​ដោយ​បុគ្គលិក​ពេទ្យ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់