adverise with khmeread Mahrezmain

Riyad Mahrez មក​ធ្វើ​អ្វី​នៅ​ជិត​សណ្ឋាគារ​របស់ Chelsea ឬ​ចង់​ចាក​ចេញពី Leicester?

    ​តារាបាល់ទាត់​ដែល​រួមចំណែក​ឈ្នះ​ពាន​ជាមួយ​កញ្ជ្រោង Leicester កីឡាករ Riyad Mahrez ត្រូវបាន​គេ​រាយការណ៍​ថា​ឃើញ​នៅឯ​សណ្ឋាគារ​ប្រចាំត្រកូល​របស់​តោ​ខៀវ Chelsea កាលពី​ថ្ងៃ​អង្គារ ដែល​បង្កឱ្យមាន​ការរំពឹង​ទុក​ថា​គាត់​នឹង​អាច​ត្រៀមខ្លួន​ដើម្បី​ចូលរួម​នៅ​ទឹកដី Stamford Bridge ។​

​     ខ្សែបម្រើ​ប្រយុទ្ធ​ស្លាប​របស់ Leicester រូបនេះ ត្រូវបាន​ផ្សាភ្ជាប់​យ៉ាងខ្លាំង​ជាមួយ​ការផ្ទេរ​ទៅកាន់​កាំភ្លើង​ធំ Arsenal ក្នុង​ទីផ្សារ​រដូវក្តៅ​នេះ ប៉ុន្តែ​យោងតាម​សេចក្តី​រាយ​លើ​បណ្តាញ​សង្គម Twitter បាន​លេចឡើង​ជាថ្មី​ថា Chelsea បាន​ចូលរួម​ជ្រៀតជ្រែក​ក្នុងការ​វាយឆ្មក់​ជាមួយនឹង​សត្រូវ​ធំ​នៅ​ទីក្រុង​ឡុង​ដ៍​របស់ខ្លួន​ដើម្បី​ដណ្តើមយក​កីឡាករ​រូបនេះ​។​

​    ​អ្នកកាសែត​អ៊ីតាលី​មួយរូប​បាន​អះអាងថា​បាន​ពិភាក្សា​ជាមួយ​ភ្នាក់ងារ​របស់ Mahrez អំពី​ការផ្ទេរ​ដែល​អាចធ្វើ​ទៅបាន​មួយ​របស់​តារាបាល់ទាត់​អន្តរជាតិ​អាល់​ហ្សេ​រី​រូបនេះ​។​

​    ​គាត់​និយាយថា ភ្នាក់ងារ​រូបនោះ​បាន​ប្រាប់​គាត់​ថា Chelsea កំពុង​សម្លឹងមើល​ទៅលើ​ការចុះ​កិច្ចព្រមព្រៀង​តាម​ទិញ Mahrez ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់