adverise with khmeread Unnamed %281%29

ចៅល្អ! គំរាមយាយខ្លួនឯងយកលុយដើម្បីរៀនបន្ត

    កណ្តាល ៖ មាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​កើតឡើង​នៅ​ថ្ងៃទី​០៨​ សីហា​ ឆ្នាំ​២០១៦​ វេ​លា​ម៉ោង​២ ​និង​៣០​នាទី​រសៀល​ ចំណុច​ភូមិ​សំប៉ាន​ក្រោម ឃុំ​ព្រែក​អំបិល ​ស្រុក​ស្អាង ​ខេត្តកណ្តាល លុះ​នៅ​ថ្ងៃទី​៩​ សីហា មក​អុកឡុក​ម្តងទៀត​ត្រូវ​ប៉ូលិស​ចាប់ខ្លួន។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ បេ ហ៊​ត​ ភេទ​ស្រី​ អាយុ​៦៣ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ ជរា​នៅ​ភូមិ​សំប៉ាន​ក្រោម ​ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង​ខេត្តកណ្តាល​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ​ ស្រ៊ុន លី​អៀង​​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ​នៅ​ភូមិ​សំប៉ាន​ក្រោម ​ឃុំ​ព្រែក​អំបិល ​ស្រុក​ស្អាង​ ខេត្តកណ្តាល មុខរបរ កសិករ ​(​ឃាត់ខ្លួន​)​។​


    ប៉ូលិស​បន្តថា នៅ​ថ្ង​ទី​០៨​ សីហា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១៤​ និង​៣០​នាទី​ឈ្មោះ ​ស្រ៊ុន លី​អៀង ​បាន​គំរាម​គំហែង​ឈ្មោះ​ បេ ហ៊​ត​ ដែល​ត្រូវជា​ជីដូន និង​ឈ្មោះ ​ស្រ៊ុន ចាន់ ត្រូវជាជីតា ហើយ​ត្រូវជា​ឪម្តាយបង្កើត​ឈ្មោះ​ ស្រ៊ុន ម្រុ​ង ​ឱ្យ​រកលុយ​៤០០​ដុល្លារ ដើម្បី​ឱ្យ​ខ្លួន ​(​ជនសង្ស័យ​)​​ រៀន​បន្ត​។​

    ពេលនោះ​ឈ្មោះ​ទាំង​០៣​នាក់​ខាងលើ​មិនបាន​រកលុយឱ្យ ឈ្មោះ ​ស្រ៊ុន លី​អៀង ​ភ្លាមនោះ​ឈ្មោះ​ ស្រ៊ុន លី​អៀង ​ក៏បាន​ដាល់​បង្អួច​កញ្ចក់ រោង​បាយ បែក​១​វង់ និង​បោក កែវ​ចំនួន​១​។​

    លុះ​នៅវេលា​ម៉ោង​១១​ ​និង​៣០​នាទី​ថ្ងៃទី​០៩​ សីហា ​ឆ្នាំ​២០១៦ ​ឈ្មោះ ​ស្រ៊ុន​ លី​អៀង បាន​រក រឿង​អុកឡុក​ក្នុងផ្ទះ​ទៀត ក៏ត្រូវ​បានជនរងគ្រោះ​​ប្ដឹង​មក​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​អំបិល ទើប​ភ្លាមនោះ​សមត្ថកិច្ច​ប៉ុស្តិ​អន្តរាគមន៍ ដល់​កន្លែងកើតហេតុ​នឹងធ្វើ​ការឃាត់ខ្លួន​ជនល្មើស បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់