adverise with khmeread Unnamed %285%29

ឃាត់​ជនជាតិ​យួន​៨​នាក់​ចូលមក​ស្រុក​ខ្មែរ​ដោយ​ខុសច្បាប់​

    កោះកុង ៖ កម្លាំង​ប៉ូ​លិ​កា​រិ​យ​ល័យ​អន្តោ​វេស​ន៏ នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកោះកុង បាន​ឃាត់ខ្លួន​និង​ត្រួតពិនិត្យ​ជនបរទេស​ជនជាតិ​យួន​ចំនួន​៨​នាក់ (ប្រុសទាំងអស់) គ្មាន​លិខិតឆ្លងដែន​ដែល​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា តាម​ទូក​ដោយ​ខុសច្បាប់ កាលពី​រសៀល​ថ្ងៃទី​៩​ សីហា​ ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា ជនជាតិ​យួន​ចូល​ស្រុក​ខ្មែរ​ដោយ​ខុសច្បាប់​មានឈ្មោះ​ដូចខាងក្រោម ៖ ១- ​ឈ្មោះ​ Nguyen Hong ភេទប្រុស ជនជាតិ​យួន​អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​នេសាទ​លេខ​២៩,​ ២- ​ឈ្មោះ​ Nguyen van Ngho ភេទប្រុស ជនជាតិ​យួន ​អាយុ៣៥​ឆ្នាំ ​មុខរបរ​កម្មករ​នេសាទ​លេខ០៣, ៣- ​ឈ្មោះ ​Hugnh Thay Hong ភេទប្រុស​ ជនជាតិ​យួន អាយុ​៣៦​ឆ្នាំ​ មុខរបរ​កម្មករ​នេសាទ​លេខ​១៣, ៤- ​ឈ្មោះ​ Huynh Ngoc Hung ភេទប្រុស ជនជាតិ​យួន​ អាយុ៤៤ឆ្នាំ​មុខរបរ​កម្មករ​នេសាទ​លេខ០៣ ,៥- ​ឈ្មោះ​ Doan Ut Qut ភេទប្រុស​ ជនជាតិ​យួន ​អាយុ​២៤​ឆ្នាំ​ មុខរបរ​កម្មករ​នេសាទ​លេខ​១៨, ៦- ឈ្មោះ ​Doan Van Lon ភេទប្រុស ​ជនជាតិ​យួន ​អាយុ៤៩ឆ្នាំ​ មុខរបរ​កម្មករ​នេសាទ​លេខ​១៨, ៧- ឈ្មោះ ​Tran Thanh Phac ភេទប្រុស​ ជនជាតិ​យួន​អាយុ២៩​ឆ្នាំ​ មុខរបរ​កម្មករ​នេសាទ​លេខ៣១ និង​៨- ​ឈ្មោះ ​Nguyen Hong ca ភេទប្រុស​ ជនជាតិ​យួន​ អាយុ២៩​ឆ្នាំ​មុខរបរ​កម្មករ​នេសាទ​លេខ១៨។​

    ជនបរទេស​ទាំង​៨​នាក់​ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏​នៃ​ក្រសួងមហាផ្ទៃ​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់