adverise with khmeread Cleaning

អ្នកនឹងភ្ញាក់ផ្អើលពេលបានដឹងថាអ្នកគួរសម្អាតរបស់ទាំងនេះញឹកញាប់ប៉ុនណា!

ការសម្អាតរបស់ផ្សេងៗក្នុងផ្ទះរាប់ចាប់ពីរបស់ប្រើក្នុងបន្ទប់គេងរហូតដល់បន្ទប់ទឹកគឺពិតជារឿងសំខាន់ណាស់ ព្រោះបើកាលណាយើងទុកចោលមិនសម្អាត សត្វល្អិតតូចៗចង្រៃនឹងកកើតច្រើនឡើងៗបង្កឲ្យកើតរមាស់ និងកើតបញ្ហាផ្សេងៗទៀតដូចជា សុខភាព និងសោភណភាព។ ប៉ុន្តែតើលោកអ្នកដឹងថាតើត្រូវសម្អាតរបស់ទាំងនោះញឹកញាប់ប៉ុនណាទេ? អ៊ីចឹងសូមក្រឡេកមើលទាំងអស់គ្នាថាតើរបស់ទាំងនោះគេត្រូវសម្អាតញឹកញាប់ប៉ុនណា។ 

១- បន្ទប់គេង
- ខ្នើយកើយ: ត្រូវសម្អាតរាល់ ៣-៦ ខែម្តង
- ស្រោមខ្នើយ: ត្រូវសម្អាតរាល់ ១ សប្តាហ៍ម្តង
- ពូក: ត្រូវសម្អាតរាល់ ៦ ខែម្តង
- ភួយ: ត្រូវសម្អាតរាល់ ១-៦ ខែម្តង

២- បន្ទប់ទឹក
- ឥដ្ឋការ៉ូជញ្ជាំង: ត្រូវសម្អាតរាល់ ១ ឆ្នាំម្តង
- ចានបង្គន់: ត្រូវសម្អាតខ្លាំងរាល់ ១ ខែម្តង និង ត្រូវសម្អាតផ្ទៃខាងលើរាល់សប្តាហ៍
- ក្បាលបាញ់ទឹកផ្កាឈូក: ត្រូវសម្អាតរាល់ ១ ឆ្នាំម្តង
- កន្សែងជូតខ្លួន: ត្រូវសម្អាតរាល់ ១ សប្តាហ៍ម្តង
- ក្រណាត់ជូតជើងនៅបន្ទប់ទឹក: ត្រូវសម្អាតរាល់ ១-២ សប្តាហ៍ម្តង

៣- ផ្ទះបាយ
- ចង្រ្កានដុតសាច់អគ្គីសនី: ត្រូវសម្អាតរាល់ ៦ ខែម្តង
- ម៉ាស៊ីនលាងចាន: ត្រូវសម្អាតរាល់ ១ ខែម្តង
- ស្នូកទឹកសម្រាប់លាងចាន: ត្រូវសម្អាតរៀងរាល់ថ្ងៃ
- ទូរទឹកកក: សម្អាតពេលណាក៏បានឲ្យតែយល់ឃើញថា វាល្មមដល់ពេលសម្អាត តែត្រូវដកអ្វីៗចេញពីទូរឲ្យអស់

៤- បន្ទប់ទទួលភ្ញៀវ
- កម្រាលព្រំ: ត្រូវសម្អាតឲ្យខ្លាំងរាល់ ១ ឆ្នាំម្តង ហើយត្រូវយកម៉ាស៊ីនបូមធូលីបូមដីចេញរាល់ ១ សប្តាហ៍ម្តង
- បង្អួច និងស្លាបព្រិល: ត្រូវសម្អាតរាល់ ១ ឆ្នាំម្តង
- កញ្ចក់បង្អួច: ត្រូវសម្អាតរាល់ ១ ឆ្នាំម្តង
- ស្លាបកង្ហារ: ត្រូវសម្អាតរាល់ ១-៣ ខែម្តង

៥- របស់អេឡិចត្រូនិច
- ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនសម្ងួត: ត្រូវសម្អាតរាល់ ៣ ខែម្តង៕ 

adverise with khmeread

មតិយោបល់