adverise with khmeread 1

រកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍ជាង៨ពាន់គ្រឿងផាកជាង៩០លានរៀល

    ភ្នំពេញ ៖ របាយការណ៍​ប៉ូលិស​ចរាចរណ៍​បានឱ្យដឹងថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី នៅ​ថ្ងៃទី​៣​មករា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​បាន​រកឃើញ​យានយន្ត​ល្មើស​តាម​ដឹង​ផ្លូវ​ជាង ៨​ពាន់​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​៣៧១២​គ្រឿង និង​រថយន្ត​ចំនួន​៥៨៥៦​គ្រឿង ព្រមទាំង​ធ្វើការ​ផាកពិន័យ​ជា​ទឹកប្រាក់​ជាង​៩០​លាន​រៀល​។​

    របាយការណ៍​បាន​បន្តថា យានយន្ត​បាន​ចូល​គោលដៅ​សម្រាប់​ត្រួតពិនិត្យ​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី​៣​នេះ មាន​ចំនួន​សរុប ៣០៣១២​គ្រឿង ខណៈដែល​យានយន្ត​ល្មើស​ដែល​ត្រូវ​ឃាត​ទុក មាន​ចំនួន​៧៣​គ្រឿង ។​

   សូមបញ្ជាក់ថា តួលេខ​ការផាកពិន័យ​នៅ​ថ្ងៃទី​០៣ នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ មាន​ចំនួន​ច្រើនជាង​ម្សិលមិញ ខណៈដែល​ម្សិល​មិញជា​ថ្ងៃទី​២ នៃ​ការអនុវត្ត​ច្បាប់​នេះ កម្លាំង​ប៉ូលិស​បាន​រកឃើញ​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍​ប្រមាណ ៧.៩៦៣​គ្រឿង និង​ថ្ងៃ​ដំបូង ត្រូវ​នឹង​ថ្ងៃទី​១ ខែមករា កម្លាំង​ប៉ូលិស​ចរាចរណ៍​ឃាត់​យានយន្ត​ល្មើសច្បាប់​ចំនួន ៧.៥១៩​គ្រឿង​។ ក្នុងនោះ​ធ្វើការ​អប់រំ​ចំនួន ៤.៥៤៣​គ្រឿង ផាកពិន័យ ២៩២៥​គ្រឿង និង ឃាត់​យានយន្ត​ទុក​ចំនួន​១១០​គ្រឿង​ផងដែរ​៕​

adverise with khmeread

មតិយោបល់