adverise with khmeread Unnamed %281%29

លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ពី​ខែមិថុនា​...​ចាប់បាន​នៅ​ខែសីហា

    កណ្តាល ៖ មាន​ករណី អំពើ​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ កើតឡើង​ថ្ងៃទី​២០ ​មិថុនា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​១២​នៅ​ចំណុច ភូមិ​ព្រែក​ដូន​ហែម ឃុំ ព្រែក​អំពិល​ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ហើយ​ត្រូវបាន​ប៉ូលិស​ស្រាវជ្រាវ​ចាប់ខ្លួនបាន​កាលពី​ថ្ងៃទី​៩ ​សីហា​ ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ មុត ពិសី ភេទ​ប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីរាជការ មាន​ទីលំនៅ​ផ្ទះ​លេខ៥៥៥ ផ្លូវ​ទន្លេមេគង្គ ភូមិ៣ ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។ សម្ភារៈបាត់បង់​៖១. ម៉ាស៊ី​ន​ភ្លើង០១គ្រឿង, ២.​ម៉ា​ស៊ី​ន​បាញ់ថ្នាំ​ស្វាយ០១គ្រឿង, ៣.​ទូរទស្សន៍ ០១គ្រឿង និង​៤.​ម៉ាស៊ីន​កាត់​ស្មៅ០១គ្រឿង។​

    ចំណែក​ជនល្មើស ឈ្មោះ លូ វ៉ាង អាយុ២៤ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រាក​មាន​ទីលំនៅ ភូមិព្រែក​ដូន​ហែម ឃុំព្រែក​អំពិល ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល​ (​ឃាត់ខ្លួន​ថ្ងៃទី​០៩ សីហា​ ឆ្នាំ​២០១៦)​។​

    ប៉ូលិស​បន្តថា កាលពី​កំឡុង​ឆ្នាំ១៩៩៧ ឈ្មោះ មុត ពិសី មាន​ទីលំនៅភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ បានមក​សង់ផ្ទះ នៅ​ដី​លំនៅដ្ឋាន​របស់ខ្លួន នៅ​ភូមិ ឃុំ កើតហេតុ ហើយ​បាន​ទុក​សម្ភារៈ​មានដូចជា​ម៉ា​ស៊ី​ន​ភ្លើង ម៉ា​ស៊ី​ន​បាញ់ថ្នាំ​ស្វាយ ម៉ាស៊ីន​កាត់​ស្មៅ ទូរទស្សន៍ និង​សម្ភារៈមួយចំនួន ទុក​នៅក្នុង​ផ្ទះ​នោះ​ដោយមាន​ឈ្មោះ ​សេន សុវណ្ណ ភេទ​ស្រី ជា​អ្នកមើលការខុសត្រូវ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២០ ​មិថុនា ​២០១៦ វេលា​ម៉ោង១២ ​ឈ្មោះ លូ វ៉ាង បាន​ចូល​ក្នុងផ្ទះ​ឈ្មោះ មុត ពិសី តាម​ទ្វារក្រោយ​លួច​យក​ម៉ា​ស៊ី​ន​ភ្លើង០១គ្រឿង ក្រោយពី​លួចបាន​យក​លក់ នៅ​ផ្សារ​តូច រាជធានី​ភ្នំពេញ បាន​តម្លៃ ៦០$ ហើយ​រត់​គេចខ្លួនបាត់។​

    លុះដល់​ថ្ងៃទី​០៩​ សីហា​​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​ជនរងគ្រោះ​ឃើញ​ជនល្មើស​នៅ​ម្តុំជ្រោយចង្វារ ​ហើយក៏ឃាត់ខ្លួន​ប្រគល់ឱ្យ​ខណ្ឌ​ជ្រោយចង្វារ ជួយ​អន្តរាគមន៍ ហើយ​ប្រគល់​បន្ត​ឱ្យ​ប៉ូលិស​ស្រុក​ខ្សាច់កណ្ដាល ដើម្បី​អនុវត្តតាម​នីតិវិធី  ៕


 

adverise with khmeread

មតិយោបល់