adverise with khmeread Kimmain

Kim Kardashian ប្រាប់​ប្រិយមិត្ត​ខ្លួន​ឱ្យ​ត្រៀមខ្លួន​មើលរូប​ថត​ស្រាត​ថ្មី​របស់​នាង​

    ​នាង Kim Kardashian បាន​ប្រាប់​ពិភពលោក​ឱ្យ "​ត្រៀមខ្លួន​" សម្រាប់​រូបថត​អាក្រាតកាយ​ថ្មី​របស់​នាង​។​

​    ​ភរិយា​របស់ Kayne West ដែល​មកពី​ខ្សែស្រឡាយ​ត្រកូល Kim ដ៏​ល្បីល្បាញ​ក្នុង​សហរដ្ឋអាមេរិក​រូបនេះ​បាន​ក្រើន​រំលឹកថា នាង​នឹង​ថតរូប​អាក្រាត​ជា​លើកដំបូង ចាប់តាំងពី​នាង​ស្រក​ទម្ងន់​បន្ទាប់ពី​នាង​បាន​សម្រាល​កូនប្រុស​រប​ស់​នាង​ឈ្មោះ Saint កាលពី​ខែធ្នូ ឆ្នាំ ២០១៥​កន្លងទៅ​។​

​    ​យោងតាម​កម្មវិធី​ទូរទស្សន៍​អាមេរិក Entertainment Tonight នាង​បាន​និយាយថា "​តើ​ខ្ញុំ​នឹង​ថត​ស្រាត​ក្រោយ​សម្រាលកូន​រួច​? ត្រៀមខ្លួន​ទៅ​"​។​

​    ​តារា​ស្រី​ក្នុង​កម្មវិធី​ជីវិត​ពិត​របស់​អាមេរិក​វ័យ ៣៥​ឆ្នាំ ដែលមាន​កូនស្រី​វ័យ ៣​ឆ្នាំ North ជាមួយ​ស្វាមី​តារាចម្រៀង​រ៉េ​ប​របស់​នាង Kanye West ផងដែរ​នោះ​មាន​គម្រោង​អបអរ​ចំពោះ​ការ​ស្រក​ទម្ងន់​អស់​ជិត ៣២​គីឡូ​របស់​នាង ដោយ​ចែកចាយ​រូបអាក្រាត ព្រោះ​វា​ធ្វើឱ្យ​នាង "​មាន​អារម្មណ៍ល្អ​" អំពី​ខ្លួន​នាង ហើយ​វា​បង្កើន​ទំនុកចិត្ត​របស់​នាង​៕

adverise with khmeread
ប្រភព៖ lollipop

មតិយោបល់