adverise with khmeread Untitled 1

មានការបាញ់រះឡានក្រុងដឹកអ្នកយកព័ត៌មាននិងមន្ត្រីអូឡាំពិកនៅក្រុងរីយ៉ូ

    បង្អួចរថយន្តក្រុងដឹកអ្នកសារព័ត៌មាន និងក្រុមមន្ត្រីក្រុងរីយ៉ូបានផ្ទុះបែកខ្ចាយនៅព្រឹកថ្ងៃទី ១០ សីហានេះ ចំពេលមានសេចក្តីរាយការណ៍ថា រថយន្តនេះរងការបាញ់ប្រហារ។

    រូបភាពបង្ហាញកញ្ចក់ឡានក្រុងបែកខ្ចាយខ្ទេចខ្ទី។ ឡានក្រុងបានឈប់ និងជម្លៀសមនុស្សចេញពីផ្លូវ Deodoro ភ្លាមៗ។ នេះបើយោងតាមសារព័ត៌មានក្នុងប្រទេសប្រេស៊ីល។

    ពួកគេគ្រោងទៅមើលការប្រកួតបាល់បោះស្រ្តី និងបាននាំអ្នកសារព័ត៌មានត្រឡប់ទៅមជ្ឈមណ្ឌល Media Centre ក្នុងឧទ្យាន Olympic Park វិញ។

    អ្នកសារព័ត៌មានជនជាតិតួកគីម្នាក់ទទួលរងរបួសស្រាលដោយសារមុតអំបែងកញ្ចក់បង្អួចរថយន្ត។ អ្នកយកព័ត៌មាន Reuters នាង Shannon Stapleton ដែលមានបទពិសោធន៍យកព័ត៌មានក្នុងតំបន់ជម្លោះបាននិយាយថា ស្ដាប់ដូចជាគេកំពុងបាញ់កាំភ្លើងសំដៅមករកនាង។

    យ៉ាងណាមិញ អាជ្ញាធរកំពុងស៊ើបអង្កេតលើករណីនេះ ថាតើឡានក្រុងត្រូវបានបាញ់ដោយគ្រាប់កាំភ្លើង ឬក៏ការគប់ដុំថ្ម។

    ក្រោយពីការសើបអង្កេតពួករកឃើញគ្រាប់កាំភ្លើងប្រភេទខ្សោយ ដែលមិនអាចជ្រាបចូលក្នុងរថយន្តបាន៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់