adverise with khmeread Untitled 1

មួយ​ក្បាច់​របស់​អ្នកគាំទ្រ​ម្នាក់នេះ ធ្វើឱ្យ Justin Bieber ចុក​ឈាម​និយាយ​លែងចេញ​!

    ​Justin Bieber មិនដឹង​ពី​របៀប​រួសរាយ​រាក់ទាក់​ជាមួយនឹង​ប្រិយមិត្ត​ខ្លួន​ឡើយ​។​

​    ​ក្នុង​ខែឧសភា វីដេអូ​មួយ​បង្ហាញ​ពី​ការបោះ​កាដូ​របស់​អ្នកគាំទ្រ​ម្នាក់​ចេញពី​បង្អួច​ឡាន​របស់គាត់ ហើយក៏​គ្មានអ្វី​អា​ថ៍កំ​បាំង​នោះដែរ ពេល​គាត់​បាន​ដើរ​ចេញពី​ឆាក​តន្ត្រី​ញឹកញយ បន្ទាប់ពី​ទស្សនិកជន​របស់គាត់​ជ្រួលជ្រើម​ខ្លាំង​ដៃ​ពេក​។​

​    ​ដូច្នេះ​វា​គ្មានអ្វី​គួរឱ្យភ្ញាក់ផ្អើល​ទេ ដែល​តារា​ចិត្តសឿង​រូបនេះ​ប្រកាសថា​ខ្លួន​លែង​ថតរូប​ភាពជា​មួយ​អ្នកគាំទ្រ​ផ្កាប់មុខ​របស់ខ្លួន​។​

​    ​តារាចម្រៀង​ប៉ុប​វ័យ ២២​ឆ្នាំ​រូបនេះ​បាន​និយាយថា  "​វា​បាន​ឈានដល់​ចំណុច​មួយ ដែល​មនុស្ស​លែង​និយាយ​សួស្តី ឬ​ចាត់ទុក​ខ្ញុំ​ជាម​នុស្ស​... ខ្ញុំ​ដឹងថា​មនុស្ស​ទាំងនោះ​នឹង​ខកចិត្ត ប៉ុន្តែ​ខ្ញុំ​មិន​ជំពាក់​រូបថត​នរណាម្នាក់​នោះឡើយ​"​។​

​    ​ខណៈដែល​ប្រិយមិត្ត​ខ្លះ​អាច​នឹង​អាណិតអាសូរ​ដល់​ស្ថាន​ភាពលំបាក​របស់គាត់ ប៉ុន្តែ​បណ្តា​អ្នកគាំទ្រ​ដទៃទៀត​មានការ​ខកចិត្ត​យ៉ាងខ្លាំង​ដែល​គាត់​ប្រកាសថា​នឹងមិន​ថតរូប Selfie ជាមួយ​អ្នកគាំទ្រ​តទៅទៀត​។​

​    ​ប៉ុន្តែ​កាលពី​ថ្ងៃ​អង្គារ ប្រិយមិត្ត​ម្នាក់​បានធ្វើឱ្យ Justin Bieber ស្ទើរ​ក្អួត​ឈាម នៅពេល​អ្នកគាំទ្រ​រូបនោះ​ទាញ​កាមេរ៉ា​ថត​តារាចម្រៀង​ប៉ុប​រូបនេះ​នៅ​សណ្ឋាគារ​មួយ​នៅ​អាមេរិក​។ Justin Bieber បាន​ប្រាប់​អ្នកគាំទ្រ​នោះ​ថា ឈប់​ថតរូប​ភ្លាម ប៉ុន្តែ​អ្នកគាំទ្រ​នោះ​ឆ្លើយតប​វិញ​ថា "​កុំ​បារម្ភ ខ្ញុំ​ថត​វីដេអូ​ទេ​"​។ 

​    ​វា​ពិតជា​ការឆ្លើយតប​ដ៏​អស្ចារ្យ​មិនគួរ​ឱ្យ​ជឿ​។ Justin Bieber ០-១ អ្នកគាំទ្រ​៕

adverise with khmeread
ប្រភព៖ lollipop

មតិយោបល់