adverise with khmeread Unnamed %284%29

ឃាត់​ក្រុម​ចោរលួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​៣​នាក់​នៅ​ស្រុក​សង្កែ​

    បាត់ដំបង ៖ ឃាត់​ក្រុម​ចោរលួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​៣​នាក់​នៅ​ស្រុក​សង្កែ ខត្ត​បាត់ដំបង ត្រូវបាន​ប៉ូលិស​ស្រាវជ្រាវ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នា​ថ្ងៃទី​៩ ​សីហា​ ឆ្នាំ​២០១៦ ​ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ។​

    ប៉ូលិស​និយាយថា យោងតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល ជាតិ ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏ដូចជា​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វ​ណ្ណី ស្នងការរង​ទទួល​ផែន​នគរបាល​យុត្តិធម៌ បាន​ផ្សព្វផ្សាយ និង​ដាក់​វិធានការ​នានា​ដល់​បណ្តា អធិការនគរបាល​ក្រុង ស្រុក ច្បាម​ក្តាប់​រាល់​មុខសញ្ញា​ល្មើស​គ្រប់​ប្រភេទ ពិសេស​ក្រុម ( ចោរលួច ឆក់ ប្លន់ )​ ដែល​តែង​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​នាពេល​កន្លងទៅ។​

    ប៉ូលិស​បន្តថា តាមរយៈ​ការប្រើប្រាស់​វិធានការ​ជំនាញ​របស់​ប៉ូលិស​នៅ​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នេះ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបាត់ដំបង សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ បានធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន០៣នាក់។

    ប៉ូលិស​បន្តទៀតថា ជនសង្ស័យ​១-​ឈ្មោះ​ ឈៀង ពីង ភេទ​ប្រុស អាយុ១៩ឆ្នាំ រស់នៅ​ភូមិ​កំណប់ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង, ២-​ឈ្មោះ ​ខៀវ ចាន់នី ភេទ​ប្រុស អាយុ២៥ឆ្នាំ រស់នៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង និង​៣-​ឈ្មោះ ឃី ជ័យ ភេទ​ប្រុស អាយុ២៦ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ត្រកួន ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខេត្ត​បាត់ដំបង។​

    ឆ្លងតាម​រយៈ​នៃ​ការស្រាវជ្រាវ​ជនសង្ស័យ​ទាំងបី​នាក់​បាន​ឆ្លើយ​សារភាពថា​បក្សពួក​ខ្លួន​ធ្លាប់ធ្វើ​សកម្មភាព គាស់​ផ្ទះ​ចូល​លួច​យក ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិសាស្ត្រ​ស្រុក​សង្កែ នាពេល​កន្លងមក​ដែល​ពេលនេះ ប៉ូលិស​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាងសកម្ម​បំផុត​ដើម្បី ស្វែងរក​ភស្តុតាង​បន្ថែម និង​រៀបចំ​បញ្ជូនទៅ​តុលាការខេត្ត​បាត់ដំបង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់