adverise with khmeread Unnamed

បង្ក្រាប​ចោរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​នៅ​ក្រុង​បាត់ដំបង​

    បាត់ដំបង ៖ ជនសង្ស័យ​មនាក់​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​កាលពី​ថ្ងៃទី​៩​ សីហា​ ឆ្នាំ​២០១៦ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង​។​

    ប៉ូលិស​និយាយថា តាមរយៈ​ការប្រើប្រាស់​វិធានការ​ជំនាញ​នៅ​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នេះ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបាត់ដំបង សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​បាត់ដំបង បានធ្វើការ​បង្ក្រាប ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ម៉េង ដា​រ៉ា ហៅលិ​ប ភេទ​ប្រុស អាយុ២៦ឆ្នាំ រស់នៅ​សង្កាត់ ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។​

    ឆ្លង​តាមរយៈ​វិធាន​ការជំនាញ​ជនសង្ស័យ ​បាន​ឆ្លើយ​សារភាព​អំពី​សកម្មភាព​ល្មើស​របស់ខ្លួន​នាពេល​កន្លងមក រហូត​ប៉ូលិស​ឈានទៅ ធ្វើការ​ដកហូត​បា​នស​ម្ភា​រៈ​មួយចំនួន ដែល​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​យក​ពី​ក្នុង​លំនៅដ្ឋាន​របស់​ប្រជា​ពល រដ្ឋ​ក្នុង​ក្រុង​បាត់ដំបង នាពេល​កន្លងមក​។​

    ប៉ូលិស​បន្តថា សម្ភារៈ​ដកហូត​រួមមាន​៖១- កំ​ព្យូ​ទ័​រ (​ឡេ​ប​ថប​ម៉ាក​តូ​ស៊ី​បា​) (TOSHIBA) ពណ៌​ទឹកប្រាក់​លាយ​ខ្មៅ​ ចំនួន០១គ្រឿង​ និង​២-​ទូរ​ស័​ព្វ​ដៃ​មាក​អាយ​ហ្វូ​ន​ហ្វា​យ (iphone 5) ពណ៌​ទឹកប្រាក់ ​ចំនួន០១គ្រឿង។​

    បច្ចុប្បន្ន​ប៉ូលិស​កំពុងធ្វើការ​ស្រាវជ្រាវ និង​រៀបចំ​បញ្ជូនទៅ​តុលាការខេត្ត​បាត់ដំបង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់