adverise with khmeread Untitled 1

គូព្រេង​មិន​ព្រាត់​! ក្រោយ​ស្រឡាញ់គ្នា​អស់ ៨ ឆ្នាំ មនុស្ស​ទាប​បំផុត​លើ​ពិភពលោក​ទាំងពីរ​នាក់​បាន​ភ្ជាប់ពាក្យ​នឹង​គ្នា​ហើយ​

    ​កាលពី​ថ្ងៃ​អង្គារ គូស្នេហ៍​ទាប​បំផុត​របស់​ពិភពលោក​បាន​ភ្ជាប់ពាក្យ​ជាមួយគ្នា ពោលគឺ​ប្រាំបី​ឆ្នាំ​បន្ទាប់ពី​បណ្តាញ​សង្គម​បាន​ជួយ​ឱ្យ​អ្នក​ទាំង​ពីរបាន​ជួបគ្នា​។ 

​    ​នាង Katyucia Hoshino និង លោក Paulo Gabriel da Silva Barros មកពី​ប្រេ​ស៊ី​ល​ទាំងពីរ​នាក់​មាន​កម្ពស់​តឿ​ដូចគ្នា និង​មាន​កម្ពស់​សរុប​បូក​ចូលគ្នា​បានត្រឹមតែ ១,៧៦ ម៉ែត្រ​តែប៉ុណ្ណោះ​។ 

​    ​លោក Paulo អាយុ ៣០ ឆ្នាំ​បាន​សុំ​មិត្តស្រី​ភ្ជាប់ពាក្យ​នៅ​ចំពោះមុខ​មិត្តភក្តិ​ជាច្រើន​អំឡុងពេល​ទទួលទាន​អាហារ​ស៊ូ​ស៊ី​។ នាង Katyucia អាយុ ២៧ ឆ្នាំ​ដំបូង​ស្មានតែ​គាត់​និយាយ​លេង ប៉ុន្តែ​បន្ទាប់មក​ស្នាមញញឹម​ពេញ​ផ្ទៃមុខ​របស់​នាង​ក៏បាន​កើតឡើង​។ 

​    ​នាង Katyucia និង លោក Paulo ដែលមាន​កម្ពស់ ០,៨៩ ម៉ែត្រ និង ០,៨៨ រៀងៗ​ខ្លួន សង្ឃឹមថា​បានជា​ប់​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស នៅពេល​ពួកគេ​រៀបការ ដូច្នេះ​នឹង​ក្លាយជា​ប្តី​ប្រពន្ធ​ទាប​ជាងគេ​បំផុត​លើ​ពិភពលោក​តែម្តង​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់