adverise with khmeread Img 7941 zpsc6d9273d

ដំណឹង​អំពី​ការលើកលែងទោស​អតីត​ប្តី​របស់​នាង Janie Thienphosuvan ធ្វើឱ្យ​មហាជន​ថៃ​ជះ​កំហឹង​ពេញ​បណ្តាញ​សង្គម​

    ​លេខាធិការ​អចិន្ត្រៃយ៍​ក្រសួងយុត្តិធម៌​លោក Chamchao Chaiyanukij បាន​ទទូច​កាលពី​ថ្ងៃ​អង្គា​រថា ការដោះលែង​អ្នកទោស​ត្រូវតែ​ធ្វើឡើង​ឱ្យ​រួចរាល់​ក្នុង​រយៈពេល ៤ ខែ ដោយ​និយាយថា ឈ្មោះ​និង​ចំនួន​អ្នកទោស​ត្រូវ​ដោះលែង​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

​    ​គម្រោង​ដោះលែង​អ្នកទោស​ដែលមាន​សិទ្ធិ​សម្រាប់​ការលើកលែងទោស​ដែល​ធ្វើឡើង​ដើម្បី​ប្រារព្ធ​ខួប​ទី ៧០ នៃ​ការឡើង​គ្រងរាជ្យសម្បត្តិ​របស់​ព្រះមហាក្សត្រ​ភូមិបុល អាឌុលយ៉ាដេត និង​ខួប​ចម្រើន​ព្រះជន្ម​លើក​ទី ៨០ របស់​ព្រះមហា​ក្សត្រិយ៍ កំពុង​ជួប​រឿងចម្រូងចម្រាស់​ដោយសា​រ​របាយការណ៍​មិន​បញ្ជាក់​ប្រភព​នានា​បាន​លើកឡើងថា អ្នកនយោបាយ​ប្រចាំខេត្ត​សាមុត​ប្រា​ខាន់ លោក Chonsawat Asavahame ដែល​ជាប់គុក​ពីបទ​បន្លំ​សន្លឹកឆ្នោត នឹង​ស្ថិត​ក្នុងចំណោម​អ្នកទោស​ដែល​ត្រូវ​លើកលែងទោស​មុនពេល​កំណត់​។ 

​    ​លោក Chonsawat Asavahame គឺជា​អតីត​ស្វាមី​តារា​សម្តែង​នាង Janie Thienphosuvan ដែល​ត្រូវ​នាង​លែងលះ​កាលពី​ចុងឆ្នាំ ២០១៥ ដោយសារ​វាយ​ធ្វើបាប​នាង​។ 

​    ​ដំណឹង​អំពី​ការដោះលែង​លោក Chonsawat មុន​កាលកំណត់​នេះ​បានធ្វើឱ្យ​សាធារណជន​ថៃ​រិះគន់​និង​ជះ​កំហឹង​យ៉ាងខ្លាំង​ជាពិសេស​នៅតាម​បណ្តាញ​សង្គម​។ 

​     លោក Chonsawat កូនប្រុស​អ្នកនយោបាយ​និរទេស​ខ្លួន​ដ៏​មាន​ឥទ្ធិពល​គឺ​លោក Vatana Asavahame ត្រូវបាន​ដាក់គុក​កាលពី​ខែសីហា​ឆ្នាំមុន បន្ទាប់ពី​តុលាការ​កំពូល​រកឃើញ​គាត់​មានទោស​ពីបទ​ធ្វេសប្រហែស​ក្នុង​កាតព្វកិច្ច​របស់ខ្លួន​ជាប់​ទាក់ទិន​នឹង​ការបន្លំ​សន្លឹកឆ្នោត​របស់ខ្លួន អំឡុង​ការបោះឆ្នោត​ជម្រើស​រើស​សមាជិក​ក្រុមប្រឹក្សា​ក្រុង ប្រចាំខេត្ត​សាមុត​ប្រា​ខាន់​ក្នុង​ឆ្នាំ ១៩៩៩​។ 

​     លោក​មន្ត្រី Charmchao ចៀស​មិន​និយាយថា​តើ​លោក Chonsawat មាន​សិទ្ធិ​សម្រាប់​ការលើកលែងទោស​ឬក៏​អត់​ទេ​។ លោក​បាន​ត្រឹម​និយាយថា គណៈកម្មាធិការ​នៅ​មន្ទីរឃុំឃាំង​ជាទី​ដែល Chonsawat ជាប់គុក កំពុង​ពិចារណា​មើលថា​តើនរ​ណាខ្លះ​មាន​សិទ្ធិ ដោយ​លោក​និយាយថា ព្រះរាជក្រឹត្យ​មាន​ព័ត៌មាន​លម្អិត​ជាច្រើន ដែល​គណៈកម្មាធិការ​ត្រូវ​សិក្សា​មើល​សិន​។ លោក​បន្ថែមថា អ្នក​ដែលមាន​សិទ្ធិ​លើកលែងទោស​គឺ​ត្រូវតែ​នៅសល់​ទោស​ជាប់គុក​ក្រោម​មួយឆ្នាំ​។ 

​    ​Chonsawat ជាប់គុក​បាន ១ ឆ្នាំ​ហើយ ក្នុងចំណោម​រយៈពេល​ជាប់គុក ១៨ ខែ​របស់ខ្លួន បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ដាក់គុក​កាលពី​ខែសីហា​ឆ្នាំមុន ទាក់ទិន​នឹង​ការតស៊ូ​ផ្លូវច្បាប់​រយៈពេល ១៦ ឆ្នាំ​ជុំវិញ​ការបន្លំ​សន្លឹកឆ្នោត​៕  

adverise with khmeread
ប្រភព៖ Bangkokpost

មតិយោបល់