adverise with khmeread 1123123

ភ្ញៀវជនជាតិអង់គ្លេសដេកស្លាប់ក្នុងបន្ទប់រីសត

    ភ្នំពេញ ៖ បុរស​ជា​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​អង់គ្លេស​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នា​វេលា​ម៉ោង​១២​ថ្ងៃត្រង់  ថ្ងៃទី​៣​មករា​ឆ្នាំ​២០១៦​មាន នៅក្នុង​បន្ទប់​ជួល លេខ​១១ រី​សត កូនដំរី​ស​ទីតាំង​ផ្ទះ​លេខ​២១២ ផ្លូវជាតិ​លេខ​១​ភូមិ​ក្បាលជ្រោយ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ។​
   សព​ជនរងគ្រោះ​ឈ្មោះ Adrain Michael ភេទ​ប្រុស កើត​ឆ្នាំ​1976 ជនជាតិ​អង់គ្លេស មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ​ 460523904 ចូលមក​កម្ពុជា នៅ​ថ្ងៃទី​២​មករា​ឆ្នាំ​២០១៦​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​
  ប៉ូលិស​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ថ្ងៃទី ២​មករា​ឆ្នាំ​២០១៦​ម៉ោង​៥​ល្ងាច​ជនរងគ្រោះ​បាន​ចូលមក​ជួល​បន្ទប់​ស្នាក់នៅ កើតហេតុ​ខាងលើ និង​មាន​មិត្ត​ភ័ក្ត្រ​២​នាក់​ចូលមក​ស្នាក់​នៅមុន​មួយថ្ងៃ​។​ជនរងគ្រោះ និង​មិត្ត​ភក្ត្រ​២​នាក់​ទៀត​បាន​អង្គុយ​ផិ​ក​ស្រា​បៀរ​នៅមុខ​អាង​ហែល​ទឹក រហូតដល់​ម៉ោង ប្រហែល​១២ អា​ធ្រា​ត្រ​។​
    ពេល​ជនរងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​ម៉ូតូ​កង់​បី​មក​ដឹក​ទៅខាង​ក្រៅ រហូតដល់​ម៉ោង ៤​ទៀបភ្លឺ​ចូល​ថ្ងៃទី​៣​មករា​២០១៦​ទើប​ជនរងគ្រោះ ត្រឡប់មកវិញ ហើយក៏​ចូលទៅ​សម្រាក​។​
    លុះដល់​ម៉ោង​១២​មិត្ត​ភក្ត្រ​បាន​ទូរស័ព្ទ​ទៅ​ជនរងគ្រោះ ឲ្យ​ចេញមក​ហូប​អាហារ​ថ្ងៃត្រង់​មិនឃើញ​ជនរងគ្រោះ ក៏​ទៅ​បើកទ្វារ​បន្ទប់​ហៅ​ក៏​ប្រទះឃើញ ជនរងគ្រោះ​ដេកស្លាប់​ក្នុង​បន្ទប់ ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​។​ គ្រូពេទ្យ​តុលាការ​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង ។​
   បច្ចុប្បន្ន​សព​យកទៅ​តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕​

adverise with khmeread

មតិយោបល់