adverise with khmeread 1

Ramos នាំ​សំណាង​ចុង​ម៉ោង​ឱ្យ Real ម្តង​ទៀតហើយ​

    ​បើ​ការប្រកួត​តានតឹង​និង​កំពុង​ចាញ់​គេ​មួយ​គ្រាប់ អ្នក​អាច​ពឹង Sergio Ramos បាន​។ មានការ​ប្រែប្រួល​ស្ថានការណ៍​ជាច្រើន​នៅក្នុង​ពិភព​បាល់ទាត់​នា​អំឡុង​រដូវក្តៅ​នេះ ជាមួយ​គ្រូបង្វឹក និង​កីឡាករ​ជាច្រើន​កំពុង​ផ្លាស់​ចុះឡើង​យ៉ាង​មមាញឹក ប៉ុន្តែ​ប្រធាន​ក្រុម​អធិរាជ​ស Real Madrid នៅតែ​លេង​ល្អ​ដូចដើម មិន​ប្រែប្រួល​នោះឡើយ​។

​    ​គាត់​បាន​បង្កកំហុស​ដោ​យ​បង្កើតឱ្យមាន​បាល់​ប៉េ​ណា​ល់​ទី​ដោយសារ​ធ្វើឱ្យមាន​កំហុស​ទៅលើ​កីឡាករ Vitolo នៅ​អំឡុង​តង់​ទី​ពីរ​ក្នុងការ​ដណ្តើមពាន European Super Cup ក្នុង​ទីក្រុង Trondheim ប្រទេស​ន័​រវេ​ស​កាលពី​យប់មិញ​នេះ ប៉ុន្តែ​គាត់​អា​ចរក​គ្រាប់​បាល់​សង​មកវិញ​នៅ​ចុងការ​ប្រកួត​ដោយ​តាម​ស្មើដោយ​នាំឱ្យ​ការប្រកួត​មួយ​នេះ​ឈានចូល​ទៅក្នុង​វគ្គ​ម៉ោង​បន្ថែម​ពីរលើក​។​

​    ​គាត់​ក៏បាន​មានឱកាស​ជួយ​ឱ្យ​ក្រុម​របស់គាត់​នាំមុខ​វិញ​ផងដែរ ពេលដែល​គាត់​បានតែ​តបាល់​បញ្ចូល​ទី​ក្នុង​វគ្គ​ថែម​ម៉ោង​លើកទីមួយ ប៉ុន្តែ​គ្រាប់​បាល់​ត្រូវបាន​បដិសេធ​សម្រាប់​កំហុស​ដែល​គាត់​បាន​ច្រាន​ខ្សែការពារ Sevilla កីឡាករ Adil Rami ។ គាត់​នៅតែ​ទទួលបាន​ឱកាស​កាន់​ពាន​បង្ហាញ​ទៅដល់​ពិភពលោក ពេលដែល​ខ្សែការពារ​ស្លាប Dani Carvajal បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​កាត់សេចក្តី​ក្នុង​ទឹកដី Rosenborg's Lerkendal Stadium នៅ​នា​នាទី ១១៩ ។​

​    ​ទោះបីជា​មិនមាន​វត្តមាន​តួអង្គ​សំខាន់ Gareth Bale និង Cristiano Ronaldo ក៏ Real នៅសល់​សំណាង​តាម​ជួយ​គ្រប់ពេល បន្ទាប់ពី​បញ្ចប់​លទ្ធផល​ឈ្នះ Sevilla ៣-២ ទាំង​លំបាក​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់