adverise with khmeread 1

កីឡាករ​ហែល​ទឹក​កម្ពុជា​ចាញ់​នៅ​វគ្គ​ដំបូង វិញ្ញាសា​ហែល​សេរី​១០០​ម៉ែត្រ នៅ​រី​យ៉ូ យប់មិញ​

    ​កីឡាករ​ហែល​ទឹក​កម្ពុជា ពូ សុវិជ្ជា បាន​ធ្លាក់​ចេញពី​ការប្រកួត​ដំបូង​លើ​វិញ្ញាសា​ហែល​សេរី​ចម្ងាយ ១០០​ម៉ែត្រ កាលពី​យប់មិញ នៅ​អាង​ហែល​ទឹក Olympic Aquatics Stadium នៃ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល ដែលជា​កន្លែង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ លើក​ទី​៣១​។​

​    ​នៅក្នុង​ការប្រកួត​ជុំ​បឋម​កាលពី​វេលា​ម៉ោង ១១ យប់​ថ្ងៃ​អង្គារ​នោះ គឺ​កីឡាករ​កូនកាត់​ខ្មែរ ពូ សុវិជ្ជា ធ្វើបាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៧ ក្នុងចំណោម​កីឡាករ​ចំនួន​៨​នាក់ នៅ Heat 2 ដោយ​ហែល​នៅ ខ្សែបន្ទាត់​ទី​៧ ហើយ​លើ​វិញ្ញាសា​១០០​ម៉ែត្រ​នេះ​រូបគេ​បាន​ប្រើប្រាស់​ពេលវេលា​៥៤:៥៥​វិនាទី​។ ការ​ចាញ់​នេះ​មិន​អាចធ្វើ​ឲ្យ កីឡាករ​កម្ពុជា​រូបនេះ​បន្ត​ការប្រកួត​ទៀតឡើយ​។ ពូ សុវិជ្ជា បាន​ឲ្យ​ដឹងថា លទ្ធផល​ចាញ់​បែប​បេះ គឺ​រូបគេ ទទួលយក​ដោយ​ពេញចិត្ត ព្រោះនេះ​ជា​បទពិសោធន៍​ថ្មី​មួយ សម្រាប់​ពេល អនាគត​។ សុវិជ្ជា​មាន​មោទនភាព​ដែល​បាន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​អូឡាំពិក​ក្នុងនាម​ជា​អត្ត​ព​លិ​ក​ម្នាក់ ដែលមាន​ឈាមជ័រ​ជា​ខ្មែរ​។ សម្រាប់​ប្រភេទ​កីឡាហែលទឹក​នេះដែរ គឺ​កម្ពុជា​នៅសល់​១​វិញ្ញាសា​នារី​មួយទៀត​គឺ​ហែល​សេរី​៥០​ម៉ែត្រ ដែលមាន​កីឡាការិនី ហែម​ថុ​ន វិ​ទិ​នី គ្រោង​នឹង​ប្រកួត​នៅ​ថ្ងៃ​សុក្រ ទី​១២ សីហា​។​

​    ​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ហ្គេម លើក​ទី​៣១ នៅ​ទីក្រុង​រី​យ៉ូ នៅ​ប្រទេស​ប្រេ​ស៊ី​ល​នេះ គឺ​ទូរទស្សន៍រ​ស្មើ​ហង្ស​មាស HDTV ផ្សាយ​បន្ត​ផ្តា​ល់ពី​ព្រឹត្តិការណ៍​ប្រកួត​នានា ជា​រៀងរាល់ថ្ងៃ​រហូតដល់​ថ្ងៃទី​២១ សីហា ហើយ​ក្នុងនោះ​ការប្រកួត​របស់​កម្ពុជា ក៏​នឹងមាន​ការផ្សាយ​បន្ត​ផ្ទាល់​ផងដែរ​៕​

adverise with khmeread

មតិយោបល់