adverise with khmeread 1

​នេះ​ជា​មូលហេតុ​ដែល​ក្មេង​ម្នាក់នេះ​ឆូត​ឈ្មោះ Neymar ចោល​ឥត​អាសូរ និង​សរសេរ​ឈ្មោះ Marta ជំនួស​វិញ

    ​អ្នកគាំទ្រ​ប្រេ​ស៊ី​ល​ក្នុង​ពិភព​បាល់ទាត់​នាបច្ចុប្បន្ន​នេះ​មើលទៅ​មាន​ភាពស្រដៀងគ្នា​ទៅនឹង​អ្នកគាំទ្រ​អង់គ្លេស​អ៊ីចឹង​ដែរ​។​

​    ​ប្រេ​ស៊ី​ល​ចាប់ផ្តើម​ដេក​យល់​សុបិន​ដ៏​អាក្រក់​មិនចេះចប់ ហើយ​វា​ពិតជា​អាក្រក់ និង​កាន់តែ​អាក្រក់​ខ្លាំង​ឡើងលើ​សការស្មាន​ទៅទៀត​។​

​    ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ប្រជាជន​ប្រេ​ស៊ី​ល​បាន​ទទួលរង​ភាពអាម៉ាស់​រួចជាស្រេច​មួយ​ដែល​ស្រដៀង​គ្នា​ទៅនឹង​អង់គ្លេស​ប៉ះ​អ៊ី​ស្លង់​ដែរ ខណៈដែល​ពួកគេ​ទទួលបាន​លទ្ធផល ០-០ ជាមួយនឹង​អាហ្វ្រិក​ខាងត្បូង និង​អ៊ីរ៉ាក់​។​

​    ​ហើយ​ប្រិយមិត្ត​វ័យក្មេង​ម្នាក់​មើលទៅ​ហាក់ដូចជា​ឆ្អែតឆ្អន់​ជាមួយ​វា​ខ្លាំង​មែនទែន​។​

​    ​"​រូបភាព​មួយ​សន្លឹក​អាច​បង្កប់ ១០០០ អត្ថន័យ​" គឺជា​ពាក្យសម្តី​មួយ​ម៉ាត់​ដែល​បានបញ្ជាក់​ពី​ប្រិយមិត្ត​ជនជាតិ​ប្រ​ស៊ី​ល​ម្នាក់​លើ​បណ្តាញ​សង្គម Twitter ទៅលើ​រូបថត​របស់​ប្រិយមិត្ត​វ័យក្មេង​រូបនេះ​។​

​    ​ឈ្មោះ Neymar នៅលើ​អាវ​ក្មេងប្រុស​ម្នាក់នេះ​ត្រូវបាន​ឆូត​ចោល​ដោយ​ដាក់ឈ្មោះ Marta Vieira da Silva ប្រធាន​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ឈុត​នារី និង​ជា​អ្នក​បំបែក​កំណត់ត្រា​រក​គ្រាប់​បាល់​ច្រើនជាងគេ​បំផុត​ក្នុង​លោក​ជំនួស​វិញ​។​

​    ​Marta បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​នារី​ប្រេ​ស៊ី​ល​ឈ្នះ ៥-១ ទៅលើ​ក្រុម​ស៊ុយអែត ហើយ​បន្ត​យកឈ្នះ ៣-០ ទៅលើ​ចិន ខណៈដែល​ពួកគេ​ស្មើ​ត្រឹម​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុងជំនួប​ជាមួយ​អាហ្វ្រិក​ខាងត្បូង​កាលពី​យប់មិញ​នេះ ដែលនាំឱ្យ​គេ​ឈរលើ​កំពូល​តារាង និង​ត្រូវ​បន្តដំណើរ​ទៅមុខ​ជា​បន្ត​ផងដែរ​ដើម្បី​ឆ្ពោះទៅ​ដណ្តើម​មេដាយមាស​នា​វគ្គ​បន្ទាប់​ខាងមុខ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ដែល​កំពុង​ប្រព្រឹត្ត​នាពេល​បច្ចុប្បន្ននេះ​៕

adverise with khmeread
ប្រភព៖ Dreamteamfc

មតិយោបល់