Unnamed %283%29

គ្រូពេទ្យ​ម្នាក់​ចងក​សម្លាប់ខ្លួន​ដោយសារ​មាន​ជំងឺ​ប្រចាំកាយ

    កណ្តាល ៖ បុរស​ម្នាក់​ជា​គ្រូពេទ្យ​បានធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន​បង្ក​ការភ្ញាក់ផ្អើល​នា​ថ្ងៃទី​១០ ​សីហា​ ឆ្នាំ​២០១៦ ​ម៉ោង​៥ ​និង​៣០​នាទី នៅ​ចំណុច ក្នុងផ្ទះ​របស់​ជនរងគ្រោះ​នៅ​ភូមិ ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល បើតាម​ក្រុមគ្រួសារ​ថា គាត់​មាន​ជំងឺ​ប្រចាំកាយ។​

    ប៉ូល​ស​និយាយថា  ជនរងគ្រោះ​ឈ្មោះ សម សាយ ភេទ​ប្រុស អាយុ​ប្រហែល​៥០​ឆ្នាំ រស់នៅ​ភូមិ ព្រែក​តា​ពៅ​១ សង្កាត់ ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ឃុំ​ស្វាយ​រលំ។ ​វត្ថុតាង​ដកហូត​ខ្សែ​អង្រឹង ពណ៌​ត្រី​អ៊ី ប្រវែង ១,៣០ ម៉ែត្រ ចំនួន​១​ខ្សែ​។​

    ប៉ូលិស​បន្តថា តាម​ការសាកសួរ​បំភ្លឺ​របស់​ប្រពន្ធ​ ​និង​កូនស្រី​របស់​ជនរងគ្រោះ រយៈពេល​កន្លងមក​ជ​ន​រងគ្រោះ​ឈ្មោះ​ខាងលើ​បាន​ព្យាយាម​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន ជា​ច្រើនដង​រួចមកហើយ តែ​មិនបាន​សម្រេច ដោយសារ​ក្រុមគ្រួសារ​បាននាំគ្នា​ជួយ​ទាន់ មូលហេតុ ដោយសារ​ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​។​

    លុះ​មកដល់​ថ្ងៃកើតហេតុ​ខាងលើ​ស្រាប់តែ​ក្រុមគ្រួសារ​បាន​ប្រទះឃើញ​ជនរងគ្រោះ​ចងក​សម្លាប់ខ្លួន​ដោយ​យក​ខ្សែ​អង្រឹង​ចងភ្ជាប់​នឹង​ធ្នឹម​ផ្ទះ ក្នុង​បន្ទប់​ផ្ទះបាយ​ស្លាប់ បន្ទាប់មក​ក្រុមគ្រួសារ​និង​អ្នកជិតខាង​បាន​ស្រាយ​ទម្លាក់ សព​យកទៅ​ទុក​នៅលើ​គ្រែ​មុខផ្ទះ​ហើយ​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះមក​ពិនិត្យ។​

    បន្ទាប់ពី​ធ្វើ​កោសល្យ​ពិច័យ​ប៉ូលិស​បាន​សន្និដ្ឋាន​ថាជ​ន​រងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន ប្រាកដ​មែន​។​​ ក្រោយ​ការពិនិត្យ​ចប់សព្វគ្រប់ សព​បានប្រគល់​ជូនទៅ​ប្រពន្ធ​ជនរងគ្រោះ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕
 

មតិយោបល់