adverise with khmeread 0

ពី​ក្មេង​អស់សង្ឃឹម​ដែល​គេ​រើសអើង​ក្លាយជា​វីរនារី​ប្រេ​ស៊ី​ល​

    ​"​កន្លែង​សម្រាប់​ស្វា​មួយ​ក្បាល​នៅក្នុង​ទ្រុង​។ អ្នកឯង​មិនមែនជា​អត្ត​ព​លិ​ក​កីឡា​អូឡាំពិក​ទេ​"​។ នោះ​គឺជា​សារ​មួយ​ឃ្លា​របស់​ម្ចាស់​មេដាយមាស Rafaela Silva ដែល​ទទួលបាន​កាលពី​បួន​ឆ្នាំមុន បន្ទាប់ពី​ត្រូវបាន​គេ​ដកសិទ្ធិ​ក្នុងដំណាក់កាល​ដំបូង​នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​ឡុង​ដ៍ ២០១២ ដោយសារ​កាយវិការ​មិន​ប្រក្រតី​របស់​នាង​។​

​    ​បន្ទាប់មក​នាង​ក៏បាន​ពិចារណា​បោះបង់ចោល​កីឡា​យូ​ដូ​របស់​នាង ដោយ​នាង​បាន​និយាយថា "​សារ​មួយ​ឃ្លា​នេះ​បាន​និយាយថា​ខ្ញុំ​គឺជា​ភាពអាម៉ាស់​មួយ​ចំពោះ​គ្រួសារ​របស់ខ្ញុំ​។ វា​ពិតជា​ឈឺចាប់​ណាស់​"​។​

​    ​ប៉ុន្តែ​បួន​ឆ្នាំ​បន្ទាប់ Silva បាន​ត្រឡប់មកវិញ​ដើម្បី​នាំយក​មេដាយមាស​ដំបូង​គេ​ជូន​ដល់​ប្រទេស​ប្រេ​ស៊ី​ល ក្នុង​ទីក្រុង​រី​យ៉ូ ក្នុង​វិញ្ញាសា​យូ​ដូ​កម្រិត​ទម្ងន់ ៥៧​គីឡូក្រាម​។​

​    ​ជ័យជម្នះ​របស់ Silva កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​គឺជា​ការតស៊ូ​ដ៏​លំបាក​មួយ​។ នាង​បាន​ប្រឈម​នឹង​វិសមភាព ភាពក្រីក្រ និង​ការរើសអើង​ដ៏​ធ្ងន់ធ្ងរ នៅក្នុង​សង្កាត់​អសន្តិសុខ​មួយ​នៃ​ទីក្រុង​រី​យ៉ូ ដែល​គេ​ហៅថា City of God នោះ​។​

​    ​គ្រួសារ​របស់​នាង​បាន​ចុះឈ្មោះ​ឱ្យ​នាង​បាន​ចូលរៀន​ថ្នាក់​យូ​ដូ​ឥតគិតថ្លៃ ពេលដែល​នាង​ស្ថិតនៅ​វ័យ​កុមារភាព​ដើម្បី​រក្សា​នាង​ឱ្យ​ខ្លាតឆ្ងាយ​ពី​ជីវិត​ទំនើង និង​គ្រឿងញៀន​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់