adverise with khmeread Unnamed %281%29

ចោរចិត្តព្រៃផ្សៃ! ​ធាក់​យក​ម៉ូតូពីអ្នករត់ម៉ូតូឌុបរួច​បាន​ជិះ​គេច​បាត់​

    ភ្នំពេញ ៖ បុរស​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់​ត្រូវបាន​ជនសង្ស័យ​ម្នាក់​ហៅ​ឱ្យ​ឌុប​នៅ​ម៉ា​ត​កា​​រ៉ា​ស់​សាំង​តេ​លា នៅ​ភូមិ​ឫស្សី​ បាន​ចំងាយ​ប្រហែល​២០០ ​ទៅ​៣០០​ម៉ែត្រ​ដល់​ចំណុច​ផ្លូវ​ស្ងាត់​ក៏​ប្រាប់​ឱ្យ​ឈប់​រួច​ធ្វើ​សកម្មភាព​ច្រាន​និង​ធាក់​ជនរងគ្រោះ​ឱ្យ​ធ្លាក់​ពីលើ​ម៉ូតូ​រួច​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់​តែម្តង។

    ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៥​ និង​៤០​នាទី​ល្ងាច​ថ្ងៃទី​៩ ខែសីហា ​ឆ្នាំ​២០១៦ ​តាម​បណ្ដោយ​ផ្លូវ​២១៧​ ស្ថិត ភូមិ​ឫស្សី​ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    តាម​សំដី​ជនរងគ្រោះ​បានឱ្យដឹងថា ដំបូង​ជនសង្ស័យ​បាន​ហៅ​ម៉ូតូ​របស់គាត់ (​ជនរងគ្រោះ​) ជិះ​ពី​ម្ដុំ​ម៉ា​ត​កា​រ៉ា​ស់​សាំង​តេ​លា​ភូមិ​ឫស្សី​ជិះ​បាន​ប្រហែល​២០០ ​ទៅ​៣០០​រយ​ម៉ែត្រ​ជនសង្ស័យ​ បាន​ប្រាប់​ឱ្យ​ឈប់​និង​ទៅ​គោះ​ទ្វារផ្ទះ​គេ​ដែល​ទុកចោល​ហើយ​ធ្វើជា​តេ​ទូរស័ព្ទ ឱ្យគេ​យក​សោ​មកឱ្យ​ ហើយក៏​បាន​ប្រាប់​អ្នករត់​ជិះ​ម៉ូតូ​ទៅមុខ​បាន​បន្តិច​ក៏​ឱ្យ​ឈប់​ម្ង​ទៀត។ ពេលនោះ​ជនសង្ស័យ​បាន​ដក​លុយ​ឱ្យជនរងគ្រោះ ពេលនោះ​ច្រាន​និង​ធាក់​ជនរងគ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ​រួច​ឡើង​ជិះ​គេចខ្លួនបាត់​តែម្តង។​

    ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុ​សិ៍​រដ្ឋបាល​​សង្កាត់​ស្ទឹងមានជ័យ​ឱ្យជួយ​អន្តរាគមន៍៕

adverise with khmeread

មតិយោបល់