adverise with khmeread Ad 215199539

តារា​បង្ហាញ​ម៉ូត​អាល្លឺម៉ង់​ម្នាក់នេះ​ស្រែក​ពេញ​តុលាការ​ថា "​កាត់​លិង្គ​វា​ចោល​ទៅ​" ក្នុង​សវនាការ​ទាក់ទង​ការរំលោភ​មិន​ពិតប្រាកដ​

    ​តារា​បង្ហាញ​ម៉ូត​ម្នាក់ ដែល​ស្ថិតក្នុង​សវនាការ​កាត់ទោស​អំពី​ករណី​ចោទប្រកាន់​បុរស​ពីរ​នាក់​ពីបទ​ចាប់រំលោភ​មិន​ពិតប្រាកដ​នោះ បាន​ប្រាប់​តុលាការ​ថា ពួកគេ​សមតែ​កាត់​លិង្គ​ចោល​។​

​    ​នាង Gina-Lisa Lohfink វ័យ ២៩ ឆ្នាំ​ត្រូវ​ប្រឈមមុខ​នឹង​ចៅក្រម​ក្នុង​ទីក្រុង​បែរ​ឡាំង បន្ទាប់ពី​បដិសេធ​ការផាកពិន័យ​ប្រាក់ ២៧,០០០ ដុល្លារ នៅពេលដែល​រដ្ឋអាជ្ញា​បាន​រកឃើញថា​ការចោទប្រកាន់​ពីបទ​រំលោភ​ទៅលើ​លោក Sebastian Pinto និង​លោក Pardis Fardjad-Azad គឺ​មិន​ពិត​នោះទេ​។​

​    ​តារា​បង្ហាញ​ម៉ូត​ជនជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​ខកចិត្ត​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​ចន្ទ នៅពេលដែល​ចៅក្រម​បាន​ចាក់​វីដេអូ​សិច​បង្ហាញ​រូបនាង​និង​បុរស​ពីរ​នាក់​ទៀត​។ នេះ​បើ​យោងតាម​វេ​ប​សាយ Mail Online ។​

​    ​នាង​និយាយថា "​សិច​ជាមួយ​បុរស​ពីរ​នាក់​។ ខ្ញុំ​និយាយថា​ខ្ញុំ​មិន​ចង់បាន​អ៊ីចឹង​ទេ​។ អូស​ស្រួល​ណាស់​។ អូ​ខេ យើង​មើល​រឿង​ថែមទៀត​អ៊ីចឹង​"​។​

​    ​នាង​បន្តថា "​វា​ពិតជា​អាក្រក់​ខ្លាំងណាស់​ចំពោះ​នូវ​អ្វីដែល​បានធ្វើ​មកលើ​រូបខ្ញុំ នៅពេល​រួមភេទ​ជាមួយនឹង​បុរស​ពីរ​នាក់​នោះ​។ អ្នក​គួរតែ​កាត់​លិង្គ​ពួកវា​ចោល​ទៅ​"​។ 

​    ​នៅក្នុង​វីដេអូ​សិច​ដែល​ថត​ក្នុង​ខែមិថុនា ២០១២ នោះ គេ​ស្តាប់ឮ​នាង​និយាយថា "​បាន​ហើយ​ឈប់​ទៅ​"​។ 

​    ​ចៅក្រម​សម្អាងថា សម្តី​នាង​មួយ​ម៉ាត់​នេះ​ស្មើនឹង​នាង​ចង់​រួមភេទ​ជាមួយ​ពួកគេ មិនមែន​ពួកគេ​ជា​អ្នក​ចាប់រំលោភ​នោះឡើយ​។ 

​    ​បុរស​ទាំងពីរ​ដែល​នាង​ចោទ​ពីបទ​រំលោភ​បាន​ប្តឹង​តប​នាង​វិញ​ពីបទ​បរិ​យា​កេរ្តិ៍ និង​បង្ខូចឈ្មោះ​។ ហើយ​សាលក្រម​ករណី​របស់​នា​ង​នឹងត្រូវ​ប្រកាស​នៅ​ដើម​សប្តាហ៍​ក្រោយនេះ​៕ 

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់