adverise with khmeread Unnamed %282%29

ឃាត់​ចិន​-​យួន​៨៣​នាក់​ស្នាក់នៅ​និង​ធ្វើការ​នៅ​ស្រុក​ខ្មែរ​ខុសច្បាប់​

    ភ្នំពេញ ៖ ជនជាតិ​ចិន​-​យួន​ចំនួន​៨៣​នាក់​ស្នាក់នៅ​និង​ធ្វើការ​នៅ​ស្រុក​ខ្មែ​ខុសច្បាប់​ត្រូវបាន​សមត្ថកិច្ច​ច​ម្រុះឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​៩​​ ​សីហា​ ឆ្នាំ​២០១៦​ នៅ​ការដ្ឋាន​សំណង់​ក្រុមហ៊ុន (CSCEC) ក្នុង​បរិវេណ​បឹងកក់​ភូមិ៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ​ បាន​ចុះ​សហការ​ជាមួយ​នាយកដ្ឋាន​ស្រាវជ្រាវ​ស៊ើបអង្កេត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ, កម្លាំង​ប៉ូលិស​ខណ្ឌដូនពេញ និងព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ​សៀង សុខ​បានធ្វើការ​ត្រួតពិនិត្យ​ជនបរទេស ស្ថិតនៅ​ការដ្ឋាន​សំណង់​ក្រុមហ៊ុន (CSCEC) ក្នុង​បរិវេណ​បឹងកក់​ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​

    ប៉ូលិស​បន្តថា ជា​លទ្ធផល​សរុប​កម្លាំង​ចម្រុះ​ត្រួត​ពិនិត្យឃើញ​មាន​ជនបរទេស​ចំនួន​៨៣​នាក់​ស្រី​២​នាក់ ក្នុងនោះ​មាន​២​សញ្ជាតិ គឺ​ជនជាតិ​យួន​៧​នាក់ (​ប្រុស) ​និង​ជនជាតិ​ចិន​៧៦​នាក់ (​ស្រី​២​នាក់​) ពីបទ​ចូល​ស្នាក់​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា​គ្មាន​លិខិតស្នាម និង ធ្វើ​ការងារ​ខុសច្បាប់ រួច​បាន​បញ្ជូន​ខ្លួន​ទៅ​អគ្គនាយកដ្ឋាន​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់