adverise with khmeread Unnamed

បង្ក្រាប​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន ឃាត់ខ្លួន​បាន​១០​នាក់​

    ភ្នំពេញ​៖ មនុស្ស​១០​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​ និង​១០​នាទី​យប់​ថ្ងៃទី៩ ខែសីហា ឆ្នាំ​២០១៦ នៅ​តំបន់​មុខ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ហៅ​ពេទ្យ​លោកសង្ឃ ស្ថិតនៅ​ភូមិ​ត្រ​ពាំ​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​និយាយថា កម្លាំងចម្រុះ​នៃ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក​អធិការ​ ម៉ក់ ហុង និង​កម្លាំង​អន្តរាគមន៍​ពិសេស​រាជធានី​ជាច្រើន​នាក់​ទៀត បាន​ចុះបង្ក្រាប​ទីតាំង​ខាងលើនេះ​ក្នុងនោះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​១០​នាក់ ក្នុងនោះ​មាន​ស្រី​៤​នាក់​រួម​និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន​។​

    ប៉ូលិស​បន្តថា ដោយមាន​ការសម្របសម្រួល​ពី​លោក ងិន ពេ​ជ ព្រះរាជ​អា​ជ្ញ​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ប៉ូលិស​ចុះ​សហការ​និង​ធ្វើ​រដ្ឋបាល​នៅ​ចំណុច​ខាងលើ​ដែលជា​តំបន់​ស្មុ​គ្រ​ស្មាញ ចុះមក​បង្ក្រាប​ដូច​ភ្លៀងរលឹម​ក្នុងនោះ​ឃាត់ខ្លួន​ក្មេង​ដែល​តែងតែ​ដើរចោល​ផ្ទះ​និង​ប្រមូលផ្តុំ​ប្រើប្រាស់​គ្រឿងញៀន​ ដោយ​ឃាត់ខ្លួន​បាន​១០​នាក់​ស្រី​៤​នាក់​ដកហូត​បាន​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​និង​ដាវ​មួយ​ដើម​។​

    មួយរយៈ​ចុងក្រោយ​នេះ​ប៉ូលិស​ខណ្ឌ​សែន​សុខ បាន​បើក​យុទ្ធនាការ​ជា​បន្តបន្ទាប់​ដោយ​ចុះ​ជាប់​គ្នា​ទាំងយប់​ទាំង​ថ្ងៃ​តែម្តង និង​បាន​ប្រមូល​ក្រុម​ក្មេង​ដែរ​តែងតែ​ដើរចោល​ផ្ទះ​មក​ប្រមូលផ្តុំ​ប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​អ្នក​ក្នុងនោះ​មាន​ខ្លះ​បញ្ជូនទៅ​មណ្ឌល​កែប្រែ និង​ខ្លះទៀត​បញ្ជូនទៅ​តុលាការ​។​

    បច្ចុប្បន្ន​ក្រុម​ប្រើប្រាស់​គ្រឿងញៀន​រួមទាំង​វត្ថុតាង​ខាងលើ​ត្រូវបាន​នាំខ្លួន​យកទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​៕

adverise with khmeread

មតិយោបល់