adverise with khmeread 3

​ការកែ​រូបមន្ត Champions League អាច​ឃើញ​ក្លឹប​អង់គ្លេស ៤ ជាប់​វគ្គ​ចាប់​ពូ​ល​ស្វ័យប្រវត្តិ​រាល់​រដូវ​កាល​! តែ Arsenal នៅតែ​អភព្វ​

    ​ពាន​ក្លឹប​កំពូល​ប្រចាំ​តំបន់​អឺរ៉ុប Champions League ត្រូវគេ​រាយការណ៍​ថា​បាន​ត្រៀម​កែទម្រង់​ថ្មី​ពី​រដូវ​កាល ២០១៨/១៩ តទៅ ជាមួយនឹង​ការផ្លាស់ប្តូរ​លក្ខន្តិកៈ​វគ្គ​ជម្រុះ​សម្រាប់​ក្រុម​កំពូល​តារាង​ទាំង​បួន​ក្នុង​តំបន់​អឺរ៉ុប​។​

​    ​នៅក្រោម​ការស្នើ​កំណែទម្រង់​ថ្មី​នេះ ក្របខ័ណ្ឌ Premier League, La Liga, Serie A និង Bundesliga ទាំង​បួន​លី​ក​កំពូល​នេះ​អាច​នឹង​ធានា​បួន​កៅអី​ចូលដល់​វគ្គ​ចាប់​ពូ​ល​មិនបាច់​ជម្រុះ​ដោយ​ស្វ័យប្រវត្ត​រៀងរាល់​រដូវ​កាល​។​

​    ​ទោះជា​យ៉ាងណាក្តី លក្ខ​ខ​ន្តិ​កៈ​ពិសេស​ថ្មី​មួយ​នៃ​ច្បាប់​ថ្មី​នេះ គឺ​ខណៈដែល​ក្រុម​កំពូល​តារាង​ទាំងបី​ក្នុង​លី​ក​ក្នុងស្រុក​នឹង​ចំណេញ​កៅអី​ដោយ​ស្វ័​ប្រ​វត្ត​ក្នុង​វគ្គ​ចែក​ពូ​ល ចំណាត់ថ្នាក់​ទី​បួន​នឹងត្រូវ​បានសម្រេច​ឱ្យ​ជាប់​ក្នុង​វគ្គ​ចាប់​ពូ​ល​ដោយ​ស្វ័យប្រវត្តិ​បាន គឺ​ត្រូវ​ផ្អែកលើ "​គុណសម្បត្តិ​នៃ​ប្រវត្តិសាស្ត្រ​" របស់ខ្លួន​។ នេះ​បើ​យោងតាម​វេ​ប​សាយ Gazzetta dello Sport ។​

​    ​គេ​មិនទាន់​ច្បាស់​ពី​ហេតុផល​ជាក់លាក់​ថា​ជា​អ្វី​នៅឡើយ​ទេ ប៉ុន្តែ​គោលបំណង​របស់​ច្បាប់​ថ្មី​នេះ​គឺ​ចង់​រក្សា​តំណែង​ឱ្យ​ក្លឹប​យក្ស​ក្នុង​ប្រវត្តិសាស្ត្រ​ដូចជា Manchester United, Liverpool និង AC Milan ដែល​ក្លឹប​ទាំងនេះ​បាន​ស្ថិតនៅក្នុង និង​នៅក្រៅ​នៃ​ការប្រកួតប្រជែង​ដ៏​មាន​សក្តានុពល​មួយ​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ អំឡុង​ការបង្ហាញ​ពី​ទម្រង់​លេង​ដ៏​អន់​របស់​ពួកគេ​នៅក្នុង​លី​ក​។ ពួកគេ​ទាំងអស់​គឺ​សុទ្ធតែ​បាន​ស្ថិតនៅក្នុង​ចំណោម​ក្រុម​ជោគជ័យ​បំផុត​ក្នុង​ដំណើរ​ប្រជែង​ក្នុង​ប្រវត្តិសាស្ត្រ ដោយបាន​ឈ្នះ ១៥​ពាន​អឺរ៉ុប​រវាង​ពួកគេ​។​

​    ​នេះ​នៅតែ​ជា​ព័ត៌មាន​ដ៏​អាក្រក់​សម្រាប់​ក្រុម​ដូចជា Arsenal និង Tottenham ដែល​តែងតែ​ស្ថិតនៅ​កំពូល​តារាង​ទាំង​បួន​ជាប្រចាំ ប៉ុន្តែ​ពួកគេ​នឹង​ត្រូវគេ​បដិសេធ​ផ្តល់​កៅអី​ដ៏​មាន​សក្តានុពល​ក្នុង Champions League ចំពោះ​ប្រវត្តិសាស្ត្រ​ដែល​ពួកគេ​មិនដែល​ឈ្នះ​វា​សូម្បី​តែម្តង​។ Leicester City ក៏​ដូចគ្នា ប្រសិនបើ​ពួកគេ​បាន​លេខ ៤ រាល់​រដូវ ទាល់តែ​ពួកគេ​សាង​ប្រវត្តិសាស្ត្រ​ធ្លាប់​ឈ្នះ CL ទើប​អាច​ចូល​វគ្គ​ចាប់​ពូ​ល​ស្វ័យប្រវត្តិ ប៉ុន្តែ​បើ​គ្មានទេ គឺ​ត្រូវ​ប្រកួត​ជម្រុះ​ដដែល​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់